logo

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទទួលជួបអភិបាល​រដ្ឋធានីវៀងច័ន្ទ​ ប្រទេស​ឡាវ

2023/10/5 | 07:58:00
(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែតុលា លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញជាអធិបតីពិធីទទួលស្វាគមន៍និងធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ដឹកនាំដោយអនុលេខាធិការគណៈកម្មាធិការបក្សទីក្រុងវៀងច័ន្ទ និងជាអភិបាលរដ្ឋធានីវៀងច័ន្ទលោក Athsaphangthong Sipandone ។
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ទទួលជួបអភិបាលរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ រូបថត៖ VOV

 

 ថ្លែងមតិនៅជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅទីក្រុងហាណូយលើកនេះ បន្តអះអាងនូវភាពស្អិតរមួត ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើររវាងរដ្ឋធានីទាំងពីរ; សង្កត់ធ្ងន់ទៅលើទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហាណូយជាមួយទីក្រុងវៀងច័ន្ទ ខិតខំក្លាយទៅជាគំរូក្នុងទំនាក់ទំនងរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម-ឡាវ រួមចំណែកជាក់ស្ដែងក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។

លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung ក៏បានឲ្យដឹងថា ថ្នាក់ដឹកនាំទីក្រុងហាណូយនិយាយដោយឡែក និងថ្នាក់ដឹកនាំវៀតណាមនិយាយរួម គាំទ្រប្រទេសឡាវទទួលតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយជោគជ័យនាឆ្នាំខាងមុខ។ លើសពីនេះទៀត ទីក្រុងហាណូយនឹងសម្របសម្រួលដើម្បីគាំទ្រប្រទេសឡាវក្នុងការរៀបចំឆ្នាំទេសចរណ៍ឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ និងសកម្មភាពសំខាន់ៗផ្សេងទៀតក្នុងដំណាក់កាលនេះ។

នាថ្ងៃដដែលនោះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋធានីវៀងច័ន្ទបានចូលអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញផងដែរ៕

TAG
VOV/VOVworld/ទីក្រុងហាណូយ/អភិបាល​រដ្ឋធានី/វៀងច័ន្ទ/​ឡាវ/ដំណើរ​ទស្សនកិច្ច​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត