logo

លិខិត​អបអរសាទរ​ខួបលើកទី ៧០ នៃទិវា​ជ័យជំនះ Dien Bien Phu

2024/5/6 | 11:39:00
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានផ្ញើសារលិខិតអបអរសាទរដល់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។

សារលិខិតអបអរសាទររបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវបានសង្កត់ធ្ងន់ថា៖ ជ័យជំនះ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤ គឺជាជ័យជំនះដ៏ធំធេងរបស់បក្ស កងទ័ព និងប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមនិយម ជានិមិត្តរូបនៃសម្ព័ន្ធភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងឡាវ ហើយជាប្រភពកម្លាំងដ៏មហិមាក្នុងការជំរុញចលនាតស៊ូរំដោះជាតិរបស់បក្សនិងប្រជាជនឡាវឱ្យទទួលបានជ័យជំនះ។ បក្ស រដ្ឋ និងប្រជាជនឡាវ សម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដ៏ធំធេង មានតម្លៃ ប្រសិទ្ធភាព និងទាន់ពេលវេលា ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់ឲ្យឡាវនាអតីតកាល ក៏ដូចជាក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ ប្រទេសនាសព្វថ្ងៃនេះផងដែរ។

សារលិខិតអបអរសាទររបស់គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ ជ័យជំនះ Dien Bien Phu ដ៏ល្បីល្បាញ់ក្នុងទ្វីបទាំងប្រាំ កក្រើកភពផែនដី ជាភស្តុតាងនៃចំណងសាមគ្គីភាពនិងការចែករំលែកគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងបី វៀតណាម-កម្ពុជា-ឡាវ។ គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ក្រោមបាវចនា “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង”៕
TAG
VOV/VOVworld/សារលិខិត/​ជ័យជំនះ Dien Bien Phu/៧០​ ឆ្នាំ/កម្ពុជា/ឡាវ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត