logo

ល្ខោនស្បែក-ប្រភេទសិល្បះសម្ដែងវិសេសវិសាលរបស់ប្រទេសកម្ពុជា

2015/11/17 | 09:08:27
(VOV5)_​ចំពោះអ្នកស្រឡាញ់ចូលចិត្តសិល្បះ 
សម្ដែងតុក្កតាប្រពៃណី ​ល្ខោនស្បែកកម្ពុជាជា 
ប្រភេទសិល្បះសម្ដែងដ៏វិសេសវិសាលមួយ  
ទាក់ទាញការយក​ចិត្តទុកដាក់ជាច្រើនពីទស្ស 
និកជន។ តាមរយៈផ្ទាំងសំពត់សរអោយឆ្លុះស្រមោលចេញជារូប ដោយមានពន្លឺភ្លើងដែលគេដុតនៅផ្នែកម្ខាង សិល្បករបានបញ្ជូលវិញ្ញាណ​របស់ខ្លួន ចូលក្នុងរូបតុក្កតានិមួយៗ និទានរឿង​អំពីទឹកដី អំពីមនុស្សកម្ពុជាជូនចំពោះទស្សនិកជន។ ​
  (VOV5)_​ចំពោះអ្នកស្រឡាញ់ចូលចិត្តសិល្បះសម្ដែងតុក្កតាប្រពៃណី ​ល្ខោន
ស្បែកកម្ពុជាជាប្រភេទសិល្បះសម្ដែងដ៏វិសេសវិសាលមួយ ទាក់ទាញការយក​ចិត្ត
ទុកដាក់ជាច្រើនពីទស្សនិកជន។ តាមរយៈផ្ទាំងសំពត់សរអោយឆ្លុះស្រមោលចេញ

ជារូប ដោយមានពន្លឺភ្លើងដែលគេដុតនៅផ្នែកម្ខាង សិល្បករបានបញ្ជូលវិញ្ញាណ

​របស់ខ្លួន ចូលក្នុងរូបតុក្កតានិមួយៗ និទានរឿង​អំពីទឹកដី អំពីមនុស្សកម្ពុជាជូនចំ
ពោះទស្សនិកជន។ ​
ល្ខោនស្បែក-ប្រភេទសិល្បះសម្ដែងវិសេសវិសាលរបស់ប្រទេសកម្ពុជា

មានការសន្មតខុសៗគ្នាជាច្រើនស្ដីពីការកកើតប្រភេទសិល្បះដ៏វិសេសវិសាល
នេះ។ អ្នកជំនាញការជាច្រើនបានចាត់ទុកថា៖សិល្បះនេះចាប់បដិសន្ធិពីសតវត្សរ៍
ទីមួយ ចាប់ពីពេលវីរកថាឥណ្ឌាត្រូវបាននិទានតាមរយៈល្ខោនស្បែក បំរើព្រះម
ហាក្សត្រនិងរាជវង្សខ្មែរ។ អ្នកជំនាញការផ្សេងទៀតបានចាត់ទុកថា៖ ការសម្ដែង
ល្ខោនស្បែកនេះមានលក្ខណះជំនឿសាសនា។ រីឯ ចំពោះសិល្បករគឹមមាស ស
មាជិកក្រុមសិក្បះ​សុវណ្ណភូមិ ថា៖ តាំងពីពេលកើតមក​ ​លោក​បានឃើញលោកតា
 ឱពុកផ្សាភ្ជាប់ជាមួយល្ខោនស្បែកនេះហើយតាមចរន្តប្រវត្តិសាស្ត្រ មានល្ខោន
ស្បែកចំនួនបីប្រភេទ៖​

“ល្ខោនស្បែកកម្ពុជាមានបីបែបគឺ៖ ស្បែកធំ ស្បែកតូច និងស្បែកពណ៌។
ស្បែកធំ ជាផ្ទាំងស្បែកមានទំហំធំៗ សម្រាប់លេងរឿងរាមកេរ្តិ៍តែម្យ៉ាងប៉ុណ្ណោះ។
 ស្បែកតូចជាផ្ទាំងស្បែកមានទំហំតូច ​សម្រាប់លេង​រឿងខ្លី ដែលជារឿងព្រើង​និ
ទានឬរឿងនិពន្ធថ្មីជាដើម​។ ស្បែកពណ៌ជាស្បែកដែលគេដាប់ឆ្លាក់ចេញជារូបតួ
អង្គ ​តាមរឿងផ្សេងៗ ហើយគេលាបផាត់ពណ៌នៅលើផ្ទៃស្បែកទៅតាមរូបនិមួយៗ។

ល្ខោនស្បែក-ប្រភេទសិល្បះសម្ដែងវិសេសវិសាលរបស់ប្រទេសកម្ពុជា

តាមបណ្ដាសិល្បករថា៖ដើម្បីធ្វើផ្ទាំងស្បែកនិមួយៗនេះគឺត្រូវចំណាយពេល​
វេលាជាច្រើន ហើយត្រូវម៉ត់ចត់ទៀតផង។ មានផ្ទាំងស្បែកតូចមានទំហំរាប់​សិប
សង់ទីម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែក៏មានផ្ទាំងស្បែកធំមានកំពស់ពី២ដល់បីម៉ែត្រ ​ទទឹង
ជាងមួយម៉ែត្រ មានទម្ងន់ជិត៤គីឡូក្រាម ហើយពិសេសគឺមានទម្ងន់ជាង៧​គីឡូ
ក្រាម។​

“រូបតួអង្គក្នុងល្ខោនស្បែកត្រូវបានបង្កើតឡើងពីស្បែកគោមានទំហំធំ។ ​ដំ
បូងបង្អស់គឺត្រូវសម្អាត ហាលអោយស្ងួត ហើយបន្ទាប់នោះគឺគូរូប លាបពណ៌ 
និង​ឆ្លាក់ បង្កើតរូបនានាក្នុងរឿង។”​

ល្ខោនស្បែកត្រូវបានសម្ដែងឡើង​ក្នុងពេលយប់ ​ដោយប្រើពន្លឺភ្លើង។​

មុននឹងពេលសម្ដែងជាសាច់រឿង  ក្រុមសិល្បករតែងតែផ្តើមឡើងដោយពិធី
ហោមរោង។ ក្នុងសម្លេងភ្លេងពិរោះៗមានសិល្បករ២នាក់ទៅសម្ដែងរូបតួរអង្គ
 ហើយបណ្ដាសិល្បករផ្សេងទៀតឈរនៅខាងក្រោយ ជាអ្នកភ្លេងនិងអ្នកពោល
​ដើម្បីរៀបរាប់ដំណើររឿងផង និងពោលសម្ដីសំដៅរបស់តួអង្គខ្លះផង។ នាបច្ចុ
ប្បន្ន ល្ខោនស្បែកតែងតែសម្ដែងនៅក្នុងបណ្ដាពិធីបុណ្យធំៗ សំខាន់ ដូចជា៖ 
បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត
ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន
​មហាជន​ច្រើន​កុះករ​ចូលរួម ​។​

បានមើលទស្សនាឈុតសម្ដែងរបស់ក្រុមសិល្បះ​សុវណ្ណភូមិ ក្នុង​មហោ​ស្របរ
បាំតុក្កតាអន្តរជាតិ លើកទី៤ នាខែតុលាកន្លងទៅនៅទីក្រុងហាណូយ​ លោកស្រី​
Nguyen Phuong Anh និង លោក Le Minh Duc ទស្សនិកជនវៀត​ណាមនៅចាំច្បាស់
ឈុតសម្ដែងនេះ៖​

“ការសម្ដែងដ៏ពិសេស។ នេះគឺជាការរួមផ្សុំដ៏ល្អឥតខ្ចោះ រវាងរបាំ សូរសម្លេង
 រឿងព្រេង និងរូបភាពចល័តនានា។”

“ខ្ញុំឃើញថា៖ទស្សនិកជនស្ទើតែទាំងអស់ប្រមូលផ្តុំការយកចិត្តទុកដាក់ចំ
ពោះក្រុមសិល្បះកម្ពុជា។ នេះជារបៀបសម្ដែងសិល្បះដ៏ថ្មីថ្មោងចំពោះទស្សនិ
កជនវៀតណាម។”​

នាបច្ចុប្បន្ន ល្ខោនស្បែកជាប្រភេទសិល្បះសម្ដែងដែលមានវ័យចំណាស់
បំផុតនៅកម្ពុជា។ ​បណ្ដាសិល្បករជើងចាស់ល្ខោនស្បែកនេះត្រូវបានរដ្ឋចាត់ទុក
ជាបេតិកភ័ណ្ឌរស់ ទ្រព្យសម្បត្ដិដ៏ថ្លៃថ្លារបស់ប្រទេសជាតិ។ រួមជាមួយបណ្ដាប្រ
ភេទសិល្បីសម្ដែង​ផ្សេងៗទៀត ល្ខោនស្បែកត្រូវបានសម្ដែងនៅពិធីបុណ្យ និង
ទិវាធំៗរបស់ប្រទេសជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ពេលមកដល់ព្រះរាជា
ណាចក្រកម្ពុជាដ៏ស្រស់ស្អាតនេះ៕

  

TAG
ល្ខោនស្បែក/សិល្បះសម្ដែង/កម្ពុជា/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត