logo

ល្បឿននៃការបន្ថយភាពក្រីក្រគឺជាសញ្ញាសម្គាល់លេចធ្លោមួយរបស់វៀតណាមក្នុងដំណាក់កាល ២០២១-២០២៥

2026/1/4 | 08:16:00
(VOVWORLD) - បន្ទាប់ពីការអនុវត្តកម្មវិធីគោលដៅជាតិរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) អត្រាភាពក្រីក្រពហុវិមាត្រជាមធ្យម របស់វៀត ណាមបានថយចុះ ១,០៣% ក្នុងមួយឆ្នាំ។
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូនិងគម្រោងកាត់បន្ថយភាពក្រីក្រជាង ១០.៥០០ ត្រូវបានអនុវត្ត (រូបថត៖ VOV)

ក្នុងនោះ អត្រាភាពក្រីក្រនៅតំបន់ជនជាតិភាគតិចបានថយចុះជាមធ្យម ៣,៤% ក្នុងមួយឆ្នាំ ដែលលើសពីគោលដៅដែលបានដាក់ចេញគឺ ៣,២%/មួយឆ្នាំ។

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូ និងគម្រោងកាត់បន្ថយភាពក្រីក្រជាង ១០.៥០០ ត្រូវបានអនុវត្ត ដោយទាក់ទាញការចូលរួមពីគ្រួសារក្រីក្រ ជិតក្រីក្រ និងគ្រួសារដែលទើបរួចផុតពីភាពក្រីក្រជាង ២០៥.០០០ គ្រួ សារ។ លោក ង្វៀន ឡឹម ថាញ់ អនុប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភាបានវាយតម្លៃថា៖ "ប្រការនេះកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ជនជាតិភាគតិច និងតំបន់ជនបទ ចំពោះការអភិវឌ្ឍរួមរបស់ប្រទេសជាតិ។ កម្មវិធីជនជាតិភាគតិចដោយឡែក បានបង្កើតការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយលើបណ្តាគម្រោង  រួមទាំងការដឹកជញ្ជូន អគ្គិសនី ផ្លូវថ្នល់ សាលារៀន ស្ថានីយសុខាភិបាល និងជាពិសេសស្ថាប័នវប្បធម៌ ដែលមានការផ្លាស់ប្តូរវិជ្ជមាន”។

ផ្លូវជនបទមួយក្នុងខេត្តសុកត្រាំង (រូបថត៖ VOV)

បន្ទាប់ពីការរួមបញ្ជូល កម្មវិធីគោលដៅជាតិនឹងមានសមាសធាតុពីរ៖ សមាសធាតុទូទៅមានក្រុមខ្លឹមសារចំនួន ១០ ដែលត្រូវអនុវត្តទូទាំងប្រទេស និងសមាសធាតុជាក់ស្តែងមួយដែលមានភារកិច្ចចំនួន ៥ សម្រាប់តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ប្រការនេះមិនកាត់បន្ថយគោលនយោបាយដែលមានស្រាប់នោះទេ ប៉ុន្តែមានគោលបំណងបង្កើនប្រសិទ្ធភាពវិនិយោគ និងផ្តល់អាទិភាពដល់ធនធានសម្រាប់តំបន់ដែលនៅតែប្រឈមមុខនឹងការលំបាក៕

TAG
VOV/VOVworld/​ល្បឿន/បន្ថយ/ភាពក្រីក្រ/សញ្ញាសម្គាល់/លេចធ្លោ/វៀតណាម/ដំណាក់កាល ២០២១-២០២៥

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត