logo

លំហសិល្បៈសហសម័យដ៏វិសេសវិសាលនៅក្នុងអគាររដ្ឋសភាវៀតណាម

2019/1/12 | 08:39:21
(VOVWORLD) - គម្រោងការណ៍ដែលត្រូវបានអនុវត្តន៍ដោយសិល្បៈករចំនួន១៥រូបជាមួយស្នាដៃសិល្បៈសហសម័យគ្រប់ប្រភេទចំនួន២២ ទើបនឹងបានបើកទ្វារទទួលស្វា គមន៍ភ្ញៀវកាលពីចុងឆ្នាំ២០១៨។ នេះជាលើកដំបូងហើយដែលនៅក្នុងអគារ រដ្ឋសភាមានលំហសិល្បៈដោយទ្រង់ទ្រាយធំនិងវិសេសវិសាលយ៉ាងដូច្នេះ។

នៅតាមបណ្ដោយផ្លូវក្រោមដីទាំង៣ដោយប្រវែងជាង៥០០ម៉ែត្រនៅក្នុងអគាររដ្ឋសភាត្រូវបានគ្របដណ្ដប់ដោយស្នាដៃសិល្បៈដ៏សម្បូរបែប។ រាល់ស្នាដៃសិល្បៈទាំងនេះជាការឆ្លុះបញ្ចាំងដ៏ថ្មីថ្មោងនៃសិល្បៈសហសម័យចំពោះតម្លៃបេតិកភ័ណ្ឌវប្បធម៌ ស្ថាបត្យកម្មនិងសិល្បៈប្រពៃណីរបស់ប្រជាជាតិ។

ស្នាដៃសិល្បៈទាំងនេះបានប្រែក្លាយទីនេះទៅជាសារមន្ទីរសិល្បៈមួយ។ នៅទីនោះ ទស្សនិកជនមិនត្រឹមតែមានការចាប់អារម្មណ៍ចំពោះភាពប៉ិនប្រសពក្នុងការបង្ហាញសិល្បៈរបស់បណ្ដាសិល្បៈករប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ហាក់ដូចជាខ្លួនកំពុងសំណេះសំណាលជាមួយបេតិកភ័ណ្ឌវប្បធម៌នៅទីនោះទៀតផង។

  ក្នុងអំឡុងពេល៣ខែ ក្រុមសិល្បៈករនិងជំនួយការបច្ចេកទេសជាង១០០នាក់រួមទាំងជាងស្ទាត់ជំនាញមកពីទីក្រុងហាណូយ ខេត្តថាយប៉ិញនិងទីក្រុងហ្វេបានឧស្សាហ៍ព្យាយាមធ្វើការទាំងយប់ទាំងថ្ងៃដើម្បីសម្រេចបាននូវសំណង់សិល្បៈនេះ។

  លំហសិល្បៈនេះនាំមកជូនទស្សនិកជននូវបទពិសោធន៍គួរអោយប្លែកអារម្មណ៍យ៉ាងខ្លាំង ដូចជាការធ្វើដំណើរពីអតីតកាលរហូតមកដល់បច្ចុប្បន្នកាល។

វិចិត្រករ Nguyen The Son នាយកសិល្បៈនៃគម្រោងការណ៍នេះ បានចែករំលែកថា ការសាកល្បងធំបំផុតរបស់លោកនិងសហការីនោះគឺធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងលំហមួយដែលមានតម្លៃសិល្បៈផងនិងមានសតិអារម្មណ៍ដ៏ខ្ពង់ខ្ពស់ទៀតផង ព្រោះថានេះជាលំហនយោបាយវប្បធម៌ដ៏សំខាន់របស់ប្រទេសជាតិ។

        តាមគម្រោងថា ខុទ្ទកាល័យរដ្ឋសភានឹងយកលំហសិល្បៈនេះធ្វើជាទីបង្អង់ដំណើរដើមដំបូងក្នុងដំណើរទស្សនាអគាររដ្ឋសភានាពេលខាងមុខ។

        រូបថតនៃស្នាដៃមួយចំនួននៅក្នុងលំហសិល្បៈនេះ៖


TAG
VOV/VOVworld/សិល្បៈ/អគាររដ្ឋសភា/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត