logo

វិចិត្រករ Do Lenh Tuan - គំនូរតែមមានវិញ្ញាណ

2017/1/14 | 09:31:38

(VOVworld) – រចនាគំរូតែមមិនមែនជាការងារងាយ
ស្រួលទេ ប៉ុន្តែ ធ្វើគំនូរតែមគឺកាន់តែពិបាកជាងនេះ
ទៅទៀត។ តាមរយៈការបិនប្រសបរបស់វិចិត្រករបំណែក
តែមតូចៗត្រូវបានតម្រៀបជាមួយគ្នាបង្កើតជាគំនូរ
សិល្បៈរស់រវើកនឹងស្អាតអស្ចារ្ស។ សូម អញ្ជើញលោកអ្នក
នាងជួបជាមួយវិចិត្រករ Do Lenh Tuan តាមរយៈ
អត្ថបទសរ សេររបស់អ្នកយកព័ត៌មាន Phuong Thuy។ 


វិចិត្រករ Do Lenh Tuan - គំនូរតែមមានវិញ្ញាណ (VOV)

(VOVworld) – រចនាគំរូតែមមិនមែនជាការងារងាយស្រួលទេ ប៉ុន្តែ
ធ្វើគំនូរតែមគឺកាន់តែពិបាកជាងនេះទៅទៀត។ តាមរយៈការបិនប្រសប
របស់វិចិត្រករបំណែកតែមតូចៗត្រូវបានតម្រៀបជាមួយគ្នាបង្កើតជាគំនូរ
សិល្បៈរស់រវើកនឹងស្អាតអស្ចារ្ស។ សូម អញ្ជើញលោកអ្នកនាងជួបជាមួយ
វិចិត្រករ Do Lenh Tuan តាមរយៈអត្ថបទសរ សេររបស់អ្នកយកព័ត៌មាន
 Phuong Thuy។

        វិចិត្រករ Do Lenh Tuan កើតនាឆ្នាំ ១៩៥៥ ជាជនហាណូយមួយរូប។
លោកធ្វើការនៅក្រុមហ៊ុនតែមវៀតណាមអស់រយៈពេល ២៨ ឆ្នាំ។ មិនត្រឹម
តែរចនារាប់រយគំរូតែម ប៉ុណ្ណោះទេ វិចិត្រករ Do Lenh Tuan នៅច្នៃប្រឌិត​
គំនូរតែមដ៏វិសេសវិសាលជាច្រើនថែមទៀតផង។ គំនូរតែម ទាំងនេះគឺ
ជាវណ្ណកម្មសិល្បៈពិតៗដែលផ្គុំផ្សគ្នាយ៉ាងសមស្របរាប់រយរាប់ពាន់តែម។​
ដូចពាក្យសំដីរបស់វិចិត្រករ Do Lenh Tuan ថា៖ ធ្វើគំនូរ តែមប្រៀបដូច
ល្បែងកំសាន្តមួយដែលសាកល្បងភាពអំណត់ព្យាយាមរបស់វិចិត្រករ។ ប្រសិន
បើប្រព្រឹត្តទៅរលូន គំនូរមួយផ្ទាំងទាមទារយៈពេលមួយសប្តាហ៍ដើម្បីសម្រេច
ជួនកាលអស់ពេលមួយខែ។ 

        «គំនូរតែមណាប្រើអស់តែមកាន់តែតិចគឺកាន់តែជោគជ័យ។ គំនូរមួយ
ផ្ទាំងត្រូវការរាប់រយដល់រាប់ពាន់តែម។ ប្រការនេះពិបាកណាស់ ដោយសារ
 ធ្វើយ៉ាងម៉េចដើម្បីមិនជាន់គ្នាជាមួយវណ្ណកម្មរបស់វិចិត្រករដទៃទៀត។»

        វិចិត្រករ Do Lenh Tuan ល្បីឈ្មោះខាងគូរគំនូររូបលោកប្រធានហូជីមិញ។
លោកបានតម្រៀបគំនូរតែមស្តីពីលោកប្រធានហួជីមិញចំនួន ៥០០ ផ្ទាំង។
ចំពោះវិចិត្រករ Do Lenh Tuan តម្រៀបគំនូរពីតែមចេញជាទេសភាពមិន
ពិបាកបើប្រៀបនឹងគំនូររូប។ ប៉ុន្តែ ការលំបាកសាកល្បងមិនរារាំងលោក
ស្វែងរកនិងច្នៃប្រឌិតជាបន្តទេ។    

        «ធ្វើសិល្បៈពិបាកណាស់។ ជាឧទាហរណ៍ តម្រៀបតែម ដើម្បីទទួលបានបាត
ជាពណ៌សឲ្យសមស្របមិនសពេកឬល្អក់ពេក។ ពិបាកបំផុតគឺភ្នែក តម្រៀប
យ៉ាងម៉េចដើម្បីបានរស់រវើកដូចភ្នែកមុនស្សពិតៗ។»

វិចិត្រករ Do Lenh Tuan - គំនូរតែមមានវិញ្ញាណ (VOV)


        គំនូរតែមមិនមែនជាវណ្ណកម្មវិចិត្រកម្មធម្មតាទេ វាជាលទ្ធផលនៃដំណើរហ្វឹក
ហាត់ទាក់ទងនិងស្វែងយល់បានភាសារបស់តែម។ តែមនិមួយៗសុទ្ធតែត្រូវបាន
វិចិត្រករ Do Lenh Tuan ជ្រើសរើសយ៉ាងម៉ត់ចត់សំដៅរកឃើញបានកត្តាពណ៍
ឲ្យសមស្រប។ មានទស្សនិកជនបានរំជួលចិត្តដល់ស្រក់ទឹកភ្នែកក្នុងពេលដែល
មើលគនូររបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap ។ វិចិត្រករ Nguyen Du
 វាយតំលៃថា៖

        «ភាពសម្បូរបែបនៃពណ៌ក្នុងគំនូរតែមរបស់វិចិត្រករ Do Lenh Tuan ដូច
 វណ្ណកម្មគំនូរធម្មតា។ ប្រការនេះទាមទាឲ្យបច្ចេកទេសខ្ពស់របស់អ្នកធ្វើ។ ដើម្បី
 ភ្នែកមានភាពរស់រវើក វិចិត្រករគប្បីស្វែងយល់ហើយក្តាប់និងបំផុសបាននូវ
«វិញ្ញាណ» ក្នុង ភ្នែកនោះ ហើយទស្សនិកជនអាចរំភើបចិត្តចំពោះគំនូរតែម។»

        ក្នុងកិច្ចការច្នៃប្រឌិតរបស់ខ្លួន វិចិត្រករ Do Lenh Tuan បានមានគំនូរតែម
 រាប់រយផ្ទាំងលើគ្រប់ប្រធានបទ។ នេះគឺជាមរិមាណមួយគួរឲ្យចាប់អារម្មណ៍ចំពោះ
វិចិត្រករមួយរូប។ បណ្ដាវណ្ណកម្មរបស់វិចិត្រករ Do Lenh Tuan អាចចាត់ទុកជា
អំណោយការទូតដ៏មានអត្ថន័យនាំជូននូវសារវប្បធម៌វៀតណាមទៅដល់មិត្តភក្ត
អន្តរជាតិ៕  

TAG
VOV WORLD/វិចិត្រករ/Do Lenh Tuan/គំនូរ/តែម/វិញ្ញាណ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត