logo

វិចិត្រការិនី គូររូបវីរៈអ្នកម្ដាយវៀតណាម

2015/12/24 | 08:37:01

VOVWORLD_វិចិត្រការិនី Dang Ai Viet​ នៅទី
ក្រុងហូជីមិញភាគខាង​ត្បូង​វៀត​ណាម​ត្រូវ​បានគេ
ស្គាល់ដល់និងគោរពរាប់អានដោយសារការងារដ៏
មានអត្ថន័យ​ដែល​លោក​ស្រីបានធ្វើ នោះគឺការគូរ
រូបវីរៈអ្នកម្ដាយវៀតណាម។ ក្នុងអំឡុងពេល​៥ឆ្នាំ
កន្លង​ទៅនេះ វិចិត្រការិនី Dang Ai Viet បានទៅ
កាន់ខេត្តក្រុងទាំង៦៣ក្នុង​ប្រទេសនិងគូរ​រូបវីរៈ​អ្នក
ម្ដាយវៀតណាម​ចំនួន​១៥០០​នាក់។

VOVWORLD_វិចិត្រការិនី Dang Ai Viet​ នៅទីក្រុងហូជីមិញភាគខាង​ត្បូង​វៀត
​ណាម​ត្រូវ​បានគេស្គាល់ដល់និងគោរពរាប់អានដោយសារការងារដ៏មានអត្ថន័យ​
ដែល​លោក​ស្រីបានធ្វើ នោះគឺការគូររូបវីរៈអ្នកម្ដាយវៀតណាម។ ក្នុងអំឡុងពេល
​៥ឆ្នាំកន្លង​ទៅនេះ វិចិត្រការិនី Dang Ai Viet បានទៅកាន់ខេត្តក្រុងទាំង៦៣ក្នុង​
ប្រទេសនិងគូរ​រូបវីរៈ​អ្នកម្ដាយវៀតណាម​ចំនួន​១៥០០​នាក់។

        វិចិត្រការិនី Dang Ai Viet កើតនាឆ្នាំ១៩៤៨នៅឃុំ Tan Binh ស្រុកCai lay ខេត្ត
 Tien Giang​។​ មុននេះលោកស្រីជាអ្នកយកព័ត៌មាននៃកាសែត Phu nu Giai phong 
ក្នុងសម័យ​តស៊ូ​ប្រឆាំង​អាមេរិកឈ្លានពាន។ ធ្លាប់ជាយុទ្ធជនមួយរូប លោកស្រី
យល់ច្បាស់នូវការ ឈឺចាប់និងបាត់បង់ដោយសង្គ្រាមបណ្ដាលឡើងព្រមទាំង
គោរពការបូជារបស់ក្រុមវីរៈអ្នកម្ដាយវៀតណាម។​ក្នុងអាយុ៦៧ឆ្នាំ វិចិត្រការិនី
កំពុងរត់ប្រណាំងជាមួយពេល​វេលា​ដើម្បីគូររូបវីរៈអ្នកម្ដាយវៀតណាម។

        ក្នុងផ្ទះល្វែងមួយខ្នងដែលវីរៈអ្នកម្ដាយវៀតណាម យាយ Pham Thi Thanh
រស់​នៅជាមួយកូនចៅនៅសង្កាត់ទី៦ខណ្ឌទី៥ក្រុងហូជីមិញមានព្យួរគំនូររូបយាយ
ដាក់ក្នុងស៊ុំដ៏ល្អស្អាត។ យាយ Thanh ឃើញថាគំនូរនេះបានបង្ហាញចាស់នូវមុខ
មាត់​ អារម្មណ៍​ មនោសញ្ចេតនា​ការឈឺចាប់និងមោទនភាពរបស់រូបយាយចំពោះ
ប្ដី​និងកូនដែល​បាន​ពលីជីវិតដើម្បីមាតុប្រទេស។ យាយមានប្រសាសន៍ថា 
វិចិត្រការិនី Dang Ai Viet បានយោគយល់ មេត្តានិងចែករំលែកនូវការឈឺចាប់
របស់យាយតាមរយៈស្នាដៃគំនូរនេះ។

  “វិចិត្រការិនី Dang Ai Viet គាត់គូររូបខ្ញុំដូចណាស់។ ពេលគាត់មកគូររូប​ខ្ញុំគឺ​
ខ្ញុំ​សប្បាយ​ចិត្តណាស់។មានបងប្អូននារីជាច្រើននាក់ក៏ជាវីរៈអ្នកម្ដាយវៀតណាម
ដែរតែ​មិន​ទាន់​បានគូររូបដោយសារនៅឆ្ងាយពេក។ សង្ខឹមថាវិចិត្រការិនី Dang Ai
 Viet នឹងគូរ​រូប​ឲ្យបានទាំងអស់គ្នា” ។

ក្នុងអំឡុងពេល៥ឆ្នាំកន្លងទៅនេះ វិចិត្រការិនី Dang Ai Viet បានទៅកាន់ខេត្តក្រុងទាំង៦៣ក្នុងប្រទេសនិងគូររូបវីរៈអ្នកម្ដាយវៀតណាមចំនួន១៥០០នាក់


        ស្ដីពីការគូររូបក្រុមវីរៈអ្នកម្ដាយ វិចិត្រការិនី Dang Ai Viet ឲ្យដឹងថាជាធម្មតា 
លោក​ស្រី​ចំណាយពេលជាង២ម៉ោងសំរាប់គូររូបអ្នកម្ដាយមួយរូប។ ប៉ុន្តែ  លោក​ស្រី
​រមែង​តែ​សាសងជាមួយអ្នកម្ដាយនានានៅមុននិងក្នុងពេលគូររូបដើម្បីមានការយល់
និងចាប់អារម្មណ៍កាន់តែជ្រាលជ្រៅថែមទៀត។

        គិតរហូតមកដល់ពេលនេះវិចិត្រការិនី Dang Ai Viet បានគូររូបអ្នកម្ដាយ​វៀត
​ណាម​​ចំនួន១៥០០នាក់ហើយមានផែនការគូរសំរាប់មាតារាប់ពាន់នាក់ទៀត។​ក្នុង​
ដំណើរគូរគំនូរនេះវិចិត្រការិនី Dang Ai Viet តែង​តែជិះម៉ូតូ​ពីខេត្ត​​​មួយ​​ទៅ​​​​ខេត្តមួយ​​​ 
ពីតំបន់ដីលសណ្ដទ​ន្លេ Cuu Long​​ រហូតដល់តំបន់ព្រៃភ្នំ​ភូមិភាគខាងជើង។ ​ទោះ​បី
​យ៉ាង​ណាក៍ដោយលោកស្រីមិនចេះនឿយណាយឡើយដោយគ្រាន់តែគិតដល់
ការ​គូររូបក្រុមវីរៈអ្នកម្ដាយ យ៉ាងមេចឲ្យបានល្អស្អាត។លោកស្រីបានសំណេះ
សំណាលថា

   “ខ្ញុំបានគូររូបអ្នកម្ដាយរាប់ពាន់នាក់តែគ្មានគំនូរណាដូចគំនូរណាឡើយព្រោះ​
ចំពោះម្ដាយម្នាក់ៗខ្ញុំមានការចាប់អារម្មណ៍ផ្សេងពីគ្នា។ ក៏ប៉ុន្តែ មានចំណុចរួមមួយ
នោះគឺទឹកចិត្តរបស់អ្នកម្ដាយទាំងអស់គ្នាចំពោះមាតុភូមិ។ ជាពិសេសគឺភ្នែករបស់
ក្រុមអ្នកម្ដាយ ទោះបីទឹកមុខញញឹមក្ដីតែនៅបង្ហាញឲ្យឃើញនូវការឈឺចាប់ខ្លោច
ផ្សា”។

        ដើរតាមបដិវត្តន៍នៅវ័យក្មេងនិងរីកធំធាត់ក្នុងការតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លាន
ពាន វិចិត្រការិនី Dang Ai Viet ជានិច្ចកាលលមានបំណងប្រាថ្នាគូររូប​វីរៈអ្នក​ម្ដាយ​
វៀត​ណាម​។លោកស្រីបានថ្លែងថា

       “ ខ្ញុំប្រាប់ខ្លួនឯងនិងដួងព្រលឹងរបស់ក្រុមយុទ្ធជនពលីថាខ្ញុំនឹងគូររូបអ្នកម្ដាយ​
ទាំង​អស់ដែលនៅរស់។ ទោះបីក្រុមម្ដាយនៅឆ្ងាយយ៉ាងណាក៏ដោយក៏ខ្ញុំនឹងទៅជួប
គេឲ្យខាងតែបាន។ ខ្ញុំក៏សង្ខ្យឹមដែរថាអ្នកម្ដាយទាំងអស់គ្នានឹងរង់ចាំខ្ញុំ”។

        ក្រៅពីការគូររូប វិចិត្រការិនី Dang Ai Viet នៅតែងកំណាព្យនិងសរសេរ
​ប្រលោម​លោក​អំពីវីរៈអ្នកម្ដាយវៀតណាមទៀតផង។ ​លោកស្រីសំណេះសំណាល
ថា​មាន​ចំណុចខ្លះដែលមិនអាចពិពណ៌នា តាមរយៈគំនូរបានគឺត្រូវតែពិពណ៌នា
ដោយ​កំណាព្យ​​​។ ចំពោះវិចិត្រការិនី រូបនេះ កំណាព្យ អក្សរសាស្រ្ត ​និងវិចិត្រកម្ម​
គឺជា​វិស័យ​មានទំនាក់ទំនងនឹងគ្នាហើយដើម្បីពន្លេចចេញនូវប្រធានបទវីរៈអ្នក
ម្ដាយវៀតណាមដែលលោកស្រីជក់ចិត្តជានិច្ចកាល៕

TAG
Dang Ai Viet/វីរៈ​អ្នកម្ដាយវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត