logo

វេណេស៊ុយអេឡារៀបចំគណៈរដ្ឋមន្ត្រីឡើងវិញនិងបញ្ជាក់ពីការចរចាសម្រាប់លក់ប្រេងឆៅទៅឱ្យសហរដ្ឋអាមេរិក

2026/1/8 | 08:44:30

(VOVWORLD) - នាថ្ងៃទី ៦ មករា តាមម៉ោងក្នុងតំបន់ ប្រធានាធិបតីបណ្ដោះអាសន្នរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានតែងតាំងលោក Calixto Ortega Sanchez អតីតទេសាភិបាលធនាគារកណ្តាល ជារដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ច ដែលកត់សម្គាល់នូវការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញលើកដំបូងចាប់តាំងពីលោកស្រីចូលកាន់តំណែង។

លោក Calixto Ortega Sanchez។ (រូបថត៖ REUTERS)

ការរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញនេះ កើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋមន្ត្រីធ្វើការវាយឆ្មក់ និងចាប់ខ្លួនលោកប្រធានាធិបតី Maduro ដើម្បីនាំមកកាត់ទោសនៅសហរដ្ឋអាមេរិក។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ លោកស្រី Rodriguez បាននិយាយថា រដ្ឋាភិបាលបានដាក់ចេញគោលដៅ "ពង្រឹងលទ្ធផលសេដ្ឋកិច្ចដែលសម្រេចបានរួចហើយ" ព្រមទាំងបានដកស្រង់ការព្យាករណ៍ពីគណៈកម្មការសេដ្ឋកិច្ចអង្គការសហប្រជាជាតិសម្រាប់អាមេរិកឡាទីន និងការ៉ាប៊ីន (ECLAC) ថា សេដ្ឋកិច្ចរបស់វេណេស៊ុយអេឡាអាចសម្រេចបានកំណើន ៦,៥% កាលពីឆ្នាំមុន។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ កាលពីថ្ងៃទី ៧ ខែមករា ក្រុមហ៊ុនប្រេងឧស្ម័នជាតិវេណេស៊ុយអេឡា (PDVSA) បានបញ្ជាក់ថា ពួកគេកំពុងចរចាជាមួយសហរដ្ឋអាមេរិក អំពីការលក់ប្រេងឆៅក្នុងបរិមាណធំ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងពាណិជ្ជកម្មដែលមានស្រាប់រវាងប្រទេសទាំងពីរ ក្រោយពីការរឹតត្បិតអស់រយៈពេលជាច្រើនឆ្នាំ ដោយសារតែទណ្ឌកម្ម។

ការប្រកាសនេះត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងស្ថាប័នមានសមត្ថកិច្ចបណ្ដោះអាសន្ននៅវេណេស៊ុយអេឡា បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ តាមនោះទីក្រុងវ៉ាស៊ីនតោន នឹងទទួលប្រេងវេណេស៊ុយអេឡាដែលមានគុណភាពខ្ពស់ចំនួន ៣០ ទៅ ៥០ លានបារ៉ែល ហើយលក់វានៅលើទីផ្សារក្នុងតម្លៃទីផ្សារអន្តរជាតិ៕

TAG
VOV/VOVworld/វេណេស៊ុយអេឡា/គណៈរដ្ឋមន្ត្រី/ចរចា/លក់ប្រេងឆៅ/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត