logo

វៀតណាម-កាណាដាជំរុញការអភិវឌ្ឍនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

2026/1/6 | 12:31:46

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែមករា នៅទីក្រុងហាណូយ ក្នុងឱកាសទទួលជួបជាមួយលោក Randeep Sarai រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ ក្រសួងកិច្ចការសកលកាណាដា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមមានបំណង បង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀត ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា; បន្តជំរុញការអភិវឌ្ឍ និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសការតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ ដោយនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទួលជួបលោក Randeep Sarai រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិកាណាដា (រូបថត៖ យឿងយ៉ាង/TTXVN)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរ លើកកម្ពស់កត្តាជំរុញកំណើនថ្មីៗ ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តន៍ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពលបៃតង ថាមពលកកើតឡើងវិញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ការផ្លាស់ប្ដូរវប្បធម៌និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានបង្ហាញពីបំណងប្រាថ្នា ចង់ឲ្យកាណាដា គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងការបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាទំនើបៗ ដែលប្រទេសកាណាដាមានចំណុចខ្លាំង និង វៀតណាមមានតម្រូវការ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាស្ពានមួយ សម្រាប់កាណាដាបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការតំបន់ ដឹកនាំដោយអាស៊ាន។ លោកសង្ឃឹមថា កាណាដានឹងដើរតួជាស្ពានមួយសម្រាប់វៀតណាមចូលរួមក្នុងសកម្មភាពសហប្រតិបត្តិការដែលកាណាដាមានតួនាទី; បន្តគាំទ្រជំហររបស់អាស៊ានលើការលើកកម្ពស់ពាណិជ្ជកម្មសេរី និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនៅក្នុងតំបន់ និងជុំវិញពិភពលោក។

ចំពោះខ្លួនវិញ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អន្តរជាតិកាណាដា លោក Randeep Sarai បានថ្លែងថា កាណាដាបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រ និងសហការជាមួយវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរថាមពល ការធ្វើអាជីវកម្ម និងកែច្នៃសារធាតុរ៉ែសំខាន់ៗ រួមទាំងការវិនិយោគលើផលិតផលដែលផលិតនៅវៀតណាមសម្រាប់នាំចេញទៅកាន់ប្រទេសដទៃទៀត៕
TAG
VOV/VOVworld/វៀតណាម/កាណាដា/ជំរុញ/ការអភិវឌ្ឍ/ពង្រីក/កិច្ចសហប្រតិបត្តិការ/សេដ្ឋកិច្ច/ពាណិជ្ជកម្ម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត