logo

វៀតណាមកោតសរសើរចំពោះការគាំទ្រដ៏ទាន់ពេលវេលារបស់មូលនិធិសង្គ្រោះ​បន្ទាន់ថ្នាក់​កណ្តាល របស់អង្គការសហប្រជាជាតិ

2025/12/11 | 10:58:13
(VOVWORLD) - ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នាថ្ងៃទី១០ ខែធ្នូ បានរៀបចំព្រឹត្តិការណ៍កម្រិតជាន់ខ្ពស់ស្តីពីការសន្យាចូលរួមចំណែកដល់មូលនិធិសង្គ្រោះបន្ទាន់ថ្នាក់កណ្តាល (CERF) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។ 

ព្រឹត្តិការណ៍នេះ មានការចូលរួមពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres រួមជាមួយតំណាងមកពីបណ្តាប្រទេសសមាជិក និងដៃគូមនុស្សធម៌អន្តរជាតិ។

 ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ។ រូបថត៖ TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានចែករំលែកថា ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា នៅចំពោះមុខគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរ វៀតណាមបានទទួលជំនួយសង្គ្រោះបន្ទាន់ពី CERF រួមទាំងថវិកាចំនួន ២,៦ លានដុល្លារដែលបានប្រកាសថ្មីៗនេះ ជួយដាក់ពង្រាយសកម្មភាពសង្គ្រោះសំខាន់ៗយ៉ាងឆាប់រហ័សសម្រាប់ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់។ ឯកអគ្គរដ្ឋទូតបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ CERF បណ្តាទីភ្នាក់ងារអង្គការសហប្រជាជាតិ និងប្រទេសនានា ចំពោះការឧបត្ថម្ភយ៉ាងទាន់ពេលវេលានិងមានប្រសិទ្ធភាពសម្រាប់វៀតណាម។

ឯកអគ្គរដ្ឋទូត Do Hung Viet ក៏បានបញ្ជាក់ថា វៀតណាមនឹងបន្តធ្វើការជាមួយ CERF ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវរួម ហើយនឹងបន្តខិតខំចូលរួមចំណែកបន្ថែមទៀត ស្របតាមសមត្ថភាពរបស់ខ្លួន ដើម្បីជួយ CERF បន្តបំពេញបេសកកម្មរបស់ខ្លួន៕

TAG
VOV/VOVworld/វៀតណាម/អង្គការសហប្រជាជាតិ/CERF/គ្រោះធម្មជាតិ​/ការសង្គ្រោះបន្ទាន់​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត