logo

វៀតណាមកំពុងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារជាមួយដៃគូ ក្នុងនោះមានសហភាពអឺរ៉ុបផងដែរ

2026/2/22 | 11:42:00
(VOVWORLD) - នៅថ្ងៃទី១៧ ខែកុម្ភៈ ដោយផ្អែកលើលទ្ធផលនៃការពិនិត្យឡើងវិញ ដោយសមភាគអំពីការផ្លាស់ប្តូរព័ត៌មានពន្ធដាររបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចំពោះវៀតណាមសម្រាប់ឆ្នាំសារពើពន្ធ ២០២១-២០២៣ សហភាពអឺរ៉ុប (EU) បានដាក់វៀតណាមចូលក្នុងបញ្ជីតំបន់ដែលមិនសហប្រតិបត្តិការលើពន្ធដារ។  
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង (រូបថត៖ TTXVN)

នាថ្ងៃទី២២ ខែកុម្ភៈនេះ អញ្ជើញឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង បានសង្កត់ធ្ងន់ថា វៀតណាមតែងតែចាត់ទុកកិច្ចសហប្រតិបត្តិការ និងការពិភាក្សាជាមួយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ជាពិសេសក្នុងការធានាតម្លាភាព និងប្រសិទ្ធភាពនៃប្រព័ន្ធពន្ធដារ តាមនោះបង្កើតបរិយាកាសវិនិយោគ និងអាជីវកម្មដែលមានស្ថិរភាព តម្លាភាព និងអំណោយផលសម្រាប់សហគមន៍អាជីវកម្ម ក្នុងនោះមានអាជីវកម្ម និងវិនិយោគិនបរទេសផងដែរ។

អ្នកនាំពាក្យ លោកស្រី ហ្វាម ធូ ហាំង បានថ្លែងថា ក្នុងអំឡុងពេលដំណើរការពិនិត្យឡើងវិញដោយសមភាគ ស្តីពីការផ្លាស់ប្តូរព័ត៌មានអំពីពន្ធដាររបស់ OECD វៀតណាមបានទទួលយក កែប្រែ និងបំពេញបន្ថែមថ្មីៗនេះនូវឯកសារច្បាប់ជាច្រើនក្នុងវិស័យពន្ធដារ ហិរញ្ញវត្ថុ និងអភិបាលកិច្ចសាជីវកម្ម ដូចជា ច្បាប់គ្រប់គ្រងពន្ធដារ ច្បាប់ស្តីពីសហគ្រាស និងក្រឹត្យលេខ ១៦៨ ឆ្នាំ២០២៥ របស់រដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសហគ្រាស តាមនោះ ជួយកែលម្អការអនុលោមតាមស្តង់ដារអន្តរជាតិស្តីពីតម្លាភាព និងការផ្លាស់ប្តូរព័ត៌មានស្តីពីពន្ធដារ។ បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងបង្កើត និងអនុវត្តផែនការសកម្មភាពជាតិ ដើម្បីអនុវត្តអនុសាសន៍របស់វេទិកាសកល ស្តីពីតម្លាភាព និងការផ្លាស់ប្តូរព័ត៌មានស្តីពីពន្ធដាររបស់ OECD ខណៈពេលដែលបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារជាមួយដៃគូ ក្នុងនោះមានសហភាពអឺរ៉ុបផងដែរ។

យោងតាមលោកស្រី ហ្វាម ធូ ហាំង ឈរលើស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសហភាពអឺរ៉ុប វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរ ចែករំលែក និងសហការយ៉ាងជិតស្និទ្ធ និងមានទំនួលខុសត្រូវជាមួយក្រុមប្រឹក្សាអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប លើសមិទ្ធផលរបស់វៀតណាមក្នុងការធ្វើឱ្យប្រព័ន្ធច្បាប់ យន្តការ និងគោលនយោបាយរបស់ខ្លួនប្រកបដោយសមកាលកម្ម   មានតម្លាភាព យុត្តិធម៌ និងស្របតាមស្តង់ដារ និងទម្លាប់អន្តរជាតិ។ ដោយហេតុនេះ ជួយឱ្យមានការវាយតម្លៃកាន់តែមានបរានុម័ត និងទូលំទូលាយ ក៏ដូចជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងដៃគូអឺរ៉ុប ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម៕

TAG
VOV/VOVworld/វៀតណាម/កិច្ចសហប្រតិបត្តិការ/អន្តរជាតិ/ពន្ធដារ/ដៃគូ/សហភាពអឺរ៉ុប

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត