logo

វៀតណាមកំពុងផ្លាស់ប្តូរទៅជា “ដៃគូស្ថាបនា” របស់តំបន់

2026/1/16 | 06:31:12
(VOVWORLD) - ក្នុងបរិបទដែលវៀតណាមកំពុងត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស  សេចក្តីព្រាងឯកសារសម្រាប់មហាសន្និបាតបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រាជ្ញទាំងជាតិនិងអន្តរជាតិ។
សាស្ត្រាចារ្យ Shimizu Masaki នៃសាកលវិទ្យាល័យ Osaka (រូបថតដោយ Pham Tuan/TTXVN)

លោក សាស្ត្រាចារ្យ Shimizu Masaki (សាកលវិទ្យាល័យ Osaka ប្រទេសជប៉ុន) បានវាយតម្លៃថា សេចក្តីព្រាងនេះឆ្លុះបញ្ចាំងពីស្មារតីនៃការ “ទម្លុះទម្លាយ” និងលក្ខណៈបន្ទាន់ខ្ពស់ ជាពិសេសការកំណត់ថា វៀត ណាមឈានចូល "យុគសម័យថ្មី" - យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។  ផ្នត់គំនិតអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកំពុងផ្លាស់ប្តូរពីការ ផ្តោតលើល្បឿនទៅជាគុណភាព ក្នុងនោះ ការសុក្រិតរបៀបរបបត្រូវបានចាត់ទុកថាជារបកគំហើញមួយដើម្បីបើកចំណាយប្រភពធនធាន។  យោងតាមលោកសាស្ត្រាចារ្យ Shimizu គុណសម្បត្តិប្រកួតប្រជែងរបស់ វៀតណាមកំពុងផ្លាស់ប្តូរពីកម្លាំងពលកម្ម និងធនធានថោក ទៅជា "ដើមទុនបញ្ញា" និង "ទិន្នន័យ" ដោយហេតុនេះចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល។

ទាក់ទងនឹងគោលនយោបាយកិច្ចការបរទេស លោកបានអះអាងថា វិធីសាស្រ្តការទូតប្រកបដោយភាពសកម្ម និងបត់បែនរបស់វៀតណាមឆ្លុះបញ្ចាំងពីជំនឿជាក់កាន់តែខ្លាំងឡើង។ វៀតណាមមិនត្រឹមតែដើរតួនាទីធ្វើឱ្យមានតុល្យភាពក្នុងចំណោមមហាអំណាចប៉ុណ្ណោះទេ ថែមទាំងកំពុងលេចចេញក្លាយជា “ដៃគូស្ថាបនា” និងជាមជ្ឈមណ្ឌលតភ្ជាប់នៅក្នុងតំបន់ ដោយបញ្ជាក់ពីជំហរឯករាជ្យ ខ្លួនទីពឹងខ្លួន និងមានទំនួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍៕

TAG
VOV/VOVworld/វៀតណាម/ដៃគូស្ថាបនា/អាស៊ាន​/ជប៉ុន​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត