logo

វៀតណាមខិតខំសម្រេចបានបំណងដែលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំ ២០២៦

2026/1/25 | 09:33:00

(VOVWORLD) - ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៦ គណៈប្រតិភូមួយក្រុមនៃនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) នឹងចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ ២០២៦ និងពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីផ្សព្វផ្សាយពាណិជ្ជសញ្ញាទេសចរណ៍ជាតិ ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងឆ្ពោះទៅគោលបំណងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២៥ លាននាក់នៅឆ្នាំ ២០២៦។

ភ្ញៀវទេសចរអន្តរជាតិមកទស្សនាទីលានបាឌីញ (ហាណូយ) (រូបថត៖ ឡេជី/VOV5)

ដោយមានប្រធានបទ "រួមគ្នាបង្កើតអនាគតនៃវិស័យទេសចរណ៍" វេទិកាទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន ដែលប្រារព្ធឡើងឆ្លាស់គ្នានៅក្នុងប្រទេសជាសមាជិក។ យោងតាមផែនការ ក្រៅពីពិធីបើក និងបិទ នៅ ATF ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅ៖ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន+៣ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌា; កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-រុស្ស៊ី; កិច្ចប្រជុំទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន; កិច្ចប្រជុំទីភ្នាក់ងារទេសចរណ៍ជាតិអាស៊ាន+៣; ពិធីប្រគល់រង្វាន់ទេសចរណ៍អាស៊ាន; សន្និសីទសារព័ត៌មានរបស់រដ្ឋមន្ត្រីទេសចរណ៍ និងព្រឹត្តិការណ៍បន្ទាប់បន្សំមួយចំនួន។

ក្នុងក្របខ័ណ្ឌនៃ ATF ២០២៦ ពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX គឺជាចំណុចលេចធ្លោមួយ ដែលទាក់ទាញការចូលរួមពីដៃគូ អាជីវកម្ម និងអ្នកទស្សនាអន្តរជាតិជាច្រើននាក់។ វៀតណាមបានចូលរួមជាមួយស្តង់ផ្សព្វ ផ្សាយពាណិជ្ជសញ្ញាទេសចរណ៍ជាតិ “វៀតណាម - Timeless Charm” ដោយបង្ហាញគោលដៅទេសចរណ៍ និងផលិតផលទេសចរណ៍ដែលសក្តិសមចំណង់ចំណូលចិត្តនៃទីផ្សារអាស៊ាន និងទីផ្សារសំខាន់ៗ៕

TAG
VOV/VOVworld/វៀតណាម/ខិតខំ/សម្រេច/បំណង/ទទួលស្វាគមន៍/ភ្ញៀវទេសចរ/អន្តរជាតិចំនួន ២៥ លាននាក់/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត