logo

វៀតណាមចែករំលែកបទពិសោធន៍នៅក្នុងកិច្ចប្រជុំអនុ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរង​ ធនាគារកណ្តាល APEC ២០២៦

2026/2/6 | 06:37:00
(VOVWORLD) - នៅថ្ងៃទី ៤-៥ ខែកុម្ភៈ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Tran Quoc Phuong បានចូលរួមកិច្ចប្រជុំអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលរងធនាគារកណ្តាលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលបានធ្វើឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន ជាប្រទេសម្ចាស់ផ្ទះនៃ APEC ២០២៦។
បណ្តាប្រធានគណៈប្រតិភូដែលចូលរួមសន្និសីទ។ រូបថត៖ VGP

នៅក្នុងឆ្នាំ APEC ២០២៦ ដោយប្រធានបទ "ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ប្រកបដោយវិបុលភាពរួម" ប្រទេសចិនបានកំណត់វិស័យអាទិភាពចំនួន៤សម្រាប់ការពិភាក្សានៅក្នុងដំណើរការរដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ឆ្នាំ ២០២៦ រួមមាន៖ គោលនយោបាយសារពើពន្ធគាំទ្រក្រុមគ្រួសារ; ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល; ឱកាស និងការទទួលបានហិរញ្ញវត្ថុសម្រាប់មនុស្សគ្រប់រូប; និងការសន្ទនាជាមួយទេពកោសល្យហិរញ្ញវត្ថុវ័យក្មេង។ ថ្លែងនៅក្នុងសន្និសីទ និងការពិភាក្សាក្នុងក្របខ័ណ្ឌនៃប្រធានបទជាអាទិភាព លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម បានគូសបញ្ជាក់ពីសមិទ្ធផលម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ ធ្វើបច្ចុប្បន្នភាពគោលដៅនៅឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦-២០៣០។ លោកអនុរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការកសាងគោលនយោបាយសារពើពន្ធដើម្បីគាំទ្រដល់ក្រុមគ្រួសារ ដោយបង្ហាញពីការត្រិះរិះ  និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាម ដោយដាក់ការវិនិយោគ និងការអភិវឌ្ឍមនុស្សជាមូលដ្ឋាន បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារជាបណ្ដើរៗ បង្កើតកម្លាំងចលករ កំណើនថ្មី តាមនោះជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយស្ថេរភាពក្នុងរយៈពេលវែង៕

TAG
VOV/VOVworld/វៀតណាម/បទពិសោធន៍/ធនាគារកណ្តាល/APEC ២០២៦

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត