logo

វៀតណាមចាត់ទុកការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពចម្បង

2026/2/9 | 08:42:44
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក បង្កើនទំនុកចិត្តនយោបាយតាមរយៈការរៀបចំឲ្យបានល្អនូវការផ្លាស់ប្ដូរ ការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។  
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)

កាលពីរសៀលថ្ងៃទី ៨ ខែកុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក He Wei ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ចិនប្រចាំនៅវៀតណាម លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានអះអាងថា ប្រទេសវៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ធ្វើពិពិធកម្ម និងពហុភាគីនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេស ក្នុងនោះការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ជានិច្ចកាលជាគោលជំហរដ៏ឥតងាករេ ជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ ធម្មជាតិ និងជាអាទិភាពចម្បងសម្រាប់វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក បង្កើនទំនុកចិត្តនយោបាយតាមរយៈការរៀបចំឲ្យបានល្អនូវការផ្លាស់ប្ដូរ ការជួបប្រាស្រ័យរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវការយោគយល់គ្នាកម្រិតខ្ពស់ស្ដីពីការគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នានៅសមុទ្រឱ្យកាន់តែប្រសើរឡើង ដោយផ្អែកលើការគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតចិន He Wei។ (រូបថត៖ VOV)

ចំណែកលោកឯកអគ្គរដ្ឋទូត He Wei បានបញ្ជាក់ថា ប្រទេសចិនជានិច្ចកាលគោរពនិងផ្តល់អាទិភាពដល់ការលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីចែករំលែកបទពិសោធន៍ និងទ្រឹស្តីស្តីពីការកសាងបក្ស និងអភិបាលកិច្ចជាតិជាមួយវៀតណាម លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ និងជាប្រចាំ រួមទាំងការទូត និងការពារជាតិ។ ភាគីទាំងពីរត្រូវការប្រកាន់ខ្ជាប់នូវការយោគយល់គ្នាកម្រិតខ្ពស់ រួមគ្នាគ្រប់គ្រង និងដោះស្រាយការខ្វែងគំនិតគ្នាឱ្យកាន់តែប្រសើរឡើង បង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/ឯកអគ្គរដ្ឋទូត/ចិន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត