logo

វៀតណាមចូល Top៥ ទីផ្សារនាំចេញដ៏មានសក្តានុពលរបស់បារាំង

2026/2/25 | 09:32:59
(VOVWORLD) - នាពេលថ្មីៗនេះ ធនាគារវិនិយោគសាធារណៈបារាំង Bpifrance បានចាត់ថ្នាក់វៀតណាមចូល Top៥ ទីផ្សារនាំចេញដ៏មានសក្តានុពល សម្រាប់សហគ្រាសបារាំងក្នុងឆ្នាំ ២០២៦ រួមជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ារ៉ុក កាណាដា និងអេមីរ៉ាតអារ៉ាប់រួម (UAE)។
រូបថត៖ TTXVN

វៀតណាមត្រូវបានវាយតម្លៃថា កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ កាលពីមុន   វៀតណាមត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃទាប ប៉ុន្តែឥឡូវនេះ ទីក្រុងធំៗនៅវៀតណាមបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់ និងតម្រូវការសម្រាប់ផលិតផលគុណភាពខ្ពស់។

នេះជាឱកាសសម្រាប់សហគ្រាសបារាំងក្នុងការផ្តោតលើផលិតផល និងដំណោះស្រាយដែលមានតម្លៃបន្ថែម ដូចជា៖ អាហារកែច្នៃ ឧបករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ដំណោះស្រាយឌីជីថលសម្រាប់សហគ្រាស និងវិស័យសុខាភិបាល។ វៀតណាមក៏ត្រូវបានចាត់ទុកជាតំណភ្ជាប់ដ៏សំខាន់មួយនៅក្នុងខ្សែសង្វាក់តម្លៃនៃតំបន់អាស៊ីអាគ្នេយ៍ ដោយបើកចេញសមត្ថភាពឈានចូលទីផ្សារអាស៊ានកាន់តែច្រើនទៀត។

យោងតាម Bpifrance នៅឆ្នាំ ២០២៦ យុទ្ធសាស្ត្រនាំចេញដ៏មានប្រសិទ្ធភាពមិនត្រឹមតែពឹងផ្អែកលើទីផ្សារប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់គោលដៅលើប្រទេសដែលមានតម្រូវការច្បាស់លាស់ និងសក្តានុពលកំណើនរយៈពេលវែងទៀតផង។ វៀតណាម ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ត្រូវបានចាត់ទុកជាគោលដៅគួរឱ្យកត់សម្គាល់បំផុតមួយនៅក្នុងនិន្នាការនេះ៕

TAG
VOV/VOVworld/វៀតណាម/ទីផ្សារ/នាំចេញ/សក្តានុពល/បារាំង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត