logo

វៀតណាមចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៦

2025/11/28 | 10:32:43
(VOVWORLD) - គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន់ ងៀ អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានចូលរួមកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ានលើកទី២៦ (ACAMM-២៦) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។

ថ្លែងនៅក្នុងសន្និសីទក្រោមប្រធានបទ "កសាងកិច្ចសហប្រតិបត្តិការក្នុងតំបន់ស្តីពីជំនួយមនុស្សធម៌ និងការសង្គ្រោះគ្រោះមហន្តរាយ" ឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន់ ងៀ បានចែករំលែកបទពិសោធន៍របស់កងទ័ពប្រជាជនវៀតណាមក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដោយបញ្ជាក់ថា ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ និងអាស៊ាន កងទ័ពប្រជាជនវៀតណាម បាននិងកំពុងហើយនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការរវាងកងទ័ពអាស៊ានជាទូទៅ និងរវាងកងទ័ពជើងគោកអាស៊ានជាពិសេស ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមទាំងអស់ សម្រាប់តំបន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

TAG
VOV/VOVworld/វៀតណាម/កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងគោកអាស៊ាន/សន្តិសុខ/ការពារជាតិ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត