logo

វៀតណាមជានិច្ច​កាលយក​ចិត្ត​ទូក​ដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជាមួយសហរដ្ឋអាមេរិក

2026/1/14 | 07:26:38
(VOVWORLD) - នាថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ តាងនាមប្រធានរដ្ឋ លោក លឿង គឿង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង (Le Hoai Trung) បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចនៃសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper។ រូបថត៖ ក្រសួថការបរទេស

បន្ទាប់ពីពិធីប្រគល់គ្រឿងឥស្សរិយយស លោករដ្ឋមន្ត្រី ឡេ ហយជុង បានទទួលជួបឯកអគ្គរដ្ឋទូត Knapper ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតជិតនឹងបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ឡេ ហយជុង បានបញ្ជាក់ពីតួនាទីវិជ្ជមានរបស់ឯកអគ្គរដ្ឋទូត Knapper ក្នុងការរួមចំណែកបង្កើតសន្ទុះដ៏រឹងមាំសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យនយោបាយនិងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ ការអប់រំនិងបណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំនួយមនុស្សធម៌និងការដោះស្រាយផលវិបាកនៃសង្គ្រាម។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានស្នើឱ្យបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរបៀបវារៈដែលបានឯកភាពគ្នាដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានបញ្ជាក់ពីមោទនភាពក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគី តាមនោះ ពង្រឹងទំនុកចិត្តនយោបាយ ពង្រីកពាណិជ្ជកម្ម និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន៕

TAG
VOV/VOVworld/វៀតណាម/ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត