logo

វៀតណាមដាក់ពង្រាយនាយទាហានប្រតិបត្តិការយោធារួមគ្នាទៅកាន់ UNISFA ជាលើកដំបូង

2026/3/27 | 09:38:03

(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេស បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ចំពោះនាយទាហានពីររូបចេញទៅបំពេញការងារនៅបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei (UNISFA) និងបេសកកម្មហ្វឹកហ្វឺននៃសហភាពអឺរ៉ុប។

ឧត្តមសេនីយ៍ឯក Nguyen Truong Thang   ធ្វើជាអធិបតីក្នុងពិធីប្រគល់សេចក្តីសម្រេចចិត្ត (រូបថត៖ qdnd.vn)

ដូច្នេះ វរសេនីយ៍ទោ Nguyen Ngoc Linh នឹងទទួលតំណែងជានាយទាហានប្រតិបត្តិការយោធារួមគ្នា (SO JMOC) នៅបេសកកម្ម UNISFA នៅតំបន់ Abyei។ នេះជាប្រតិបត្តិការថ្មីមួយដែលអង្គការសហប្រជាជាតិបានអញ្ជើញ វៀតណាមឱ្យចូលរួមជាលើកដំបូង ដែលបង្ហាញពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម។ វរសេនីយ៍ទោ  Tran Thai Son នឹងទទួលតំណែងជានាយទាហានទីប្រឹក្សាហ្វឹកហ្វឺននិងជាអ្នកសម្របសម្រួលនៅបេសកកម្មហ្វឹកហ្វឺនសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ទិដ្ឋភាពនៃពិធី  (រូបថត៖ qdnd.vn)

ក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក Nguyen Truong Thang អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា ការបញ្ជូននាយទាហានទៅចូលរួមក្នុងបេសកកម្មអន្តរជាតិ បញ្ជាក់ពីកិត្យានុភាព ការទទួលខុសត្រូវ និងតួនាទីវិជ្ជមានរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានជំរុញឱ្យនាយទាហានទាំងអស់យល់បានយ៉ាងឆាប់រហ័សអំពីស្ថានភាពនៅក្នុងតំបន់  អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងមានទំនុកចិត្តលើការបង្ហាញសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន។

ឧត្តមសេនីយ៍ឯក Nguyen Truong Thang  អញ្ជើញប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ និងអបអរសាទរដល់នាយទាហានទាំងពីររូបដែលត្រូវបានចាត់តាំងឲ្យបំពេញបេសកកម្មលើកនេះ (រូបថត៖ qdnd.vn)

រហូតមកដល់បច្ចុប្បន្ន វៀតណាមបានបញ្ជូនបុគ្គលិកយោធាជាង ១.៣០០ នាក់ឱ្យចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតាមបេសកកម្ម និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ៕

TAG
VOV/VOVworld/វៀតណាម/ដាក់ពង្រាយ/នាយទាហាន/ប្រតិបត្តិការយោធា/កាន់ UNISFA/លើកដំបូង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត