logo

វៀតណាម - ដៃគូគួជាទីទុកចិត្តនិងស្ថិតក្នុងចំណុចកណ្តាលនៃការផ្លាស់ប្តូរសកល

2026/1/18 | 08:37:00

(VOVWORLD) - នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយអ្នកសារព័ត៌មាននៅទីក្រុងប៉ារីស អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំវៀតណាម លោក Serge Degallaix បានថ្លែងថា គោលនយោបាយទំនើបកម្ម បើកចំហរ និងកំណែទម្រង់របស់វៀតណាមក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ កំពុងពង្រីកប្រសិទ្ធភាព។ ប្រការនេះត្រូវបានបង្ហាញជាពិសេសដោយកំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍ថា នឹងលើសពី ៨% ក្នុងឆ្នាំ ២០២៥ និងទស្សនវិស័យវិជ្ជមានសម្រាប់រយៈពេលបន្ទាប់។

ប្រតិបត្តិការនៅកំពង់ផែអន្តរជាតិ Tan Cang-Cai Mep ក្នុងសង្កាត់ Tan Phuoc ទីក្រុងហូជីមិញ (រូបថត៖ Vu Sinh/TTXVN)

លោក Serge Degallaix បានសង្កត់ធ្ងន់ថា ការដែលអង្គការអន្តរជាតិគ្រប់គ្រងសន្ទស្សន៍ហិរញ្ញវត្ថុអន្តរជាតិ FTSE Russell បានលើកតម្កើង វៀតណាមទៅក្នុងក្រុមទីផ្សារ “ទើបលេចចេញ”។  នេះគឺជាការទទួលស្គាល់ដ៏សំខាន់មួយចំពោះវឌ្ឍនភាពរបស់វៀតណាម ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ហិរញ្ញប្បទានដល់ការវិនិយោគលើផលិតកម្ម និងនវានុវត្តន៍ រួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

យោងតាមអតីតឯកអគ្គរដ្ឋទូតបារាំង មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម គឺជាឱកាសដ៏សំខាន់មួយសម្រាប់វៀតណាមក្នុងការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តដើរលើមាគ៌ាអភិវឌ្ឍន៍ដែលខ្លួនបានជ្រើសរើស ដោយមានគោលបំណងបង្កើនអត្ថប្រយោជន៍ដែលមានស្រាប់។ គោលដៅនៃដំណើរការនេះមិនត្រឹមតែដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទ្រព្យសម្បត្តិជាតិបន្ថែមទៀត អភិវឌ្ឍន៍ការងារដែលមានគុណភាពខ្ពស់ និងលើកកម្ពស់ឋានៈរបស់វៀតណាមបន្តិចម្តងៗនៅលើឆាកអន្តរជាតិ។

នៅក្នុងពិភពលោកដ៏មិនប្រាកដប្រជា ប៉ុន្តែក៏មានឱកាសជាច្រើនផងដែរ ទិសដៅដែលមហាសន្និបាតបានដាក់ចេញ នឹងបន្តកំណត់វៀតណាមជាដៃគូសកម្ម និងមានទំនួលខុសត្រូវ៕

TAG
VOV/VOVworld/វៀតណាម/ដៃគូគួជាទីទុកចិត្ត/ស្ថិតក្នុងចំណុចកណ្តាល/ការផ្លាស់ប្តូរសកល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត