logo

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសហគមន៍និយាយភាសាបារាំង

2026/3/7 | 08:32:00
(VOVWORLD) - នៅរសៀលថ្ងៃទី ៦ ខែមីនា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយ ជុង បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការសហគមន៍និយាយភាសាបារាំង ក្នុងអំឡុងពេលទស្សនកិច្ចការងារនៅវៀតណាម។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហោយ ជុង បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី Louise Mushikiwabo អគ្គលេខាធិការសហគមន៍និយាយភាសាបារាំង។ រូបថត៖  ក្រសួងការបរទេស

ក្នុងជំនួបពិភាក្សា លោករដ្ឋមន្ត្រី ឡេ ហោយ ជុង បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយសហគមន៍និយាយភាសាបារាំង និងបានសម្តែងសេចក្តីរីករាយចំពោះការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហគមន៍និយាយបារាំង។ លោករដ្ឋមន្ត្រីបានស្នើឱ្យអង្គការអន្តរជាតិនិយាយភាសាបារាំង (OIF) ពង្រឹងសសរស្តម្ភសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនោះមានការជូយជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប្រទេសជាសមាជិកនិយាយភាសាបារាំង ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល វប្បធម៌ ការអប់រំ កិច្ចសហប្រតិបត្តិការជាមួយរដ្ឋជាសមាជិកអាហ្វ្រិកបារាំង និងការពង្រឹងការបង្រៀនភាសាបារាំងនៅវៀតណាម។

លោកស្រី Louise Mushikiwabo អគ្គលេខាធិការនៃអង្គការភាសាបារាំង បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកវិជ្ជមានរបស់វៀតណាមចំពោះសកម្មភាពរបស់សហគមន៍និយាយភាសាបារាំង។ លោកស្រីបានបញ្ជាក់ថា នឹងបន្តរួមជាមួយវៀតណាម និងប្រទេសជាសមាជិកដទៃទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។ លោកស្រីអគ្គលេខាធិការបានថ្លែងថា លោកស្រីនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសក្នុងវិស័យអប់រំ ការបណ្តុះបណ្តាល ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅអាហ្វ្រិក ហើយបានសម្តែងបំណងប្រាថ្នាចង់មានកម្មាភិបាលវៀតណាមកាន់តែច្រើនបំពេញការងារនៅ OIF៕

TAG
VOV/VOVworld/វៀតណាម/យកចិត្តទុកដាក់/កិច្ចសហប្រតិបត្តិការ/សហគមន៍និយាយភាសាបារាំង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត