logo

វៀតណាមត្រៀមខ្លួនជាស្រេច ដើម្បី​រួម​ចំណែក​ជាក់​ស្តែង​ដល់​សន្តិភាពនិង​ការ​ស្ថាបនាឡើង​វិញ​​នៅ​ហ្គាហ្សា

2026/1/29 | 10:23:52
(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំសម័យពិភាក្សាបើកចំហមួយ ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា និងប៉ាឡេស្ទីន ក្រោមអធិបតីភាពរបស់ប្រទេសសូម៉ាលី ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែមករា ឆ្នាំ ២០២៦។
លោក ង្វៀន ហួងង្វៀន ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ  ថ្លែងនៅក្នុងសម័យប្រជុំ។ រូបថត៖ Quang Trung /VOV-វ៉ាស៊ីនតោន

ថ្លែងនៅក្នុងសម័យប្រជុំ លោក ង្វៀន ហួងង្វៀន ភារធារីនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងដំណាក់កាលទី ១ និងការចាប់ផ្តើមដំណាក់កាលទី ២ នៃ "ផែនការ បញ្ឈប់ជម្លោះនៅហ្គាហ្សាលើគ្រប់ជ្រុងជ្រោយ" ដោយសង្កត់ធ្ងន់ថា សេចក្តីសម្រេចចិត្តលេខ ២៨០៣ ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ បញ្ជាក់ពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការធានាការអនុវត្តគំនិតផ្តួចផ្តើមនេះស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធ។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ Quang Trung /VOV-វ៉ាស៊ីនតោន

វៀតណាមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ផ្តល់អាទិភាពដល់ការការពារជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គោរពតាមសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ និងវិធានការបណ្តោះអាសន្នពាក់ព័ន្ធរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ); បញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះតួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្រប់ភាគីទាំងអស់...។         លោកភារធារី ង្វៀន ហួង ង្វៀន បានបញ្ជាក់ថា វៀតណាមជានិច្ចកាលគាំទ្រយ៉ាងខ្លាំងចំពោះសិទ្ធិស្វ័យសម្រេចរបស់ប្រជាជនប៉ាឡេស្ទីន និងគំនិតផ្តួចផ្តើមដែលរួមចំណែកជំរុញការអនុវត្តដំណោះស្រាយរដ្ឋពីរ៕

TAG
VOV/VOVworld/វៀតណាម/​សន្តិភាព/តំបន់​ហ្គាហ្សា/ការស្ថាបនាឡើងវិញ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត