logo

វៀតណាមត្រៀមខ្លួនសហការ​ជាមួយអាស៊ានដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាពឡើងវិញ

2025/12/23 | 11:47:36
(VOVWORLD) - ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានធ្វើឡើងនាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អនុរដ្ឋមន្ត្រី Dang Hoang Giang ប្រធានគណៈប្រតិភូវៀតណាម បានចែករំលែកការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់វៀតណាមចំពោះស្ថានភាពនិងផលប៉ះពាល់អវិជ្ជមាន មិនត្រឹមតែលើទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើប្រជាជនកម្ពុជា និងថៃទៀតផង។
លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ប្រធានគណៈប្រតិភូវៀតណាម ថ្លែងសុន្ទរកថានៅក្នុងសន្និសីទ។ រូបថត៖ លេខាធិការដ្ឋានអាស៊ាន

លោកបានសង្កត់ធ្ងន់ថា វៀតណាមអំពាវនាវឱ្យភាគីទាំងពីរអនុវត្តភាពអត់ធ្មត់ជាអតិបរមា ជៀសវាងការប្រើប្រាស់កម្លាំង អនុវត្តយ៉ាងពេញលេញនូវការសន្យាដែលសម្រេចបាន និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយសង្ឃឹមថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ក្នុងពេលឆាប់ៗនេះ។

ប្រតិភូនៅក្នុងសន្និសីទ។ រូបថត៖ លេខាធិការដ្ឋានអាស៊ាន

វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ដើម្បីជំរុញគំនិតផ្តួចផ្តើមនិងវិធីសាស្រ្តសមស្របនៅក្នុងអាស៊ាន រួមទាំងការពង្រីកតួនាទីរបស់យន្តការសម្របសម្រួលនិងផ្សះផ្សាអាស៊ានដែលមានស្រាប់ ដើម្បីជួយកម្ពុជា និងថៃស្តារសន្តិភាព និងស្ថិរភាពទំនាក់ទំនងយ៉ាងឆាប់រហ័ស។ សន្និសីទនេះ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដោយកត់សម្គាល់ថា កម្ពុជា និងថៃបានបន្តការពិភាក្សាលើបទឈប់បាញ់ ហើយនឹងធ្វើកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួមនាថ្ងៃទី ២៤ ខែធ្នូ៕

TAG
VOV/VOVworld/វៀតណាម/អាស៊ាន/កម្ពុជា/ថៃ/ស្តារសន្តិភាពឡើងវិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត