logo

វៀតណាមទាក់ទាញភ្ញៀវទេសចរបារាំងក្នុងឱកាសបុណ្យណូអែល និងចូល​ឆ្នាំថ្មីសកល ឆ្នាំ ២០២៦

2025/12/8 | 11:22:05
(VOVWORLD) - បណ្តាក្រុមហ៊ុនទេសចរណ៍បារាំងបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការធ្វើដំណើរក្នុងឱកាសបុណ្យណូអែល និងចូលឆ្នាំថ្មីសកល ក្នុងនោះ វៀតណាមកំពុងលេចចេញជាគោលដៅរយៈពេលវែង ដែលប្រជាជនបារាំងយកចិត្តទុកដាក់យ៉ាងខ្លាំង។
រូបភាព៖ TTXVN

ទិន្នន័យពីប្រព័ន្ធវិភាគ Orchestra សម្រាប់សមាគមធុរកិច្ចទេសចរណ៍បារាំងបង្ហាញថា ចំនួននៃការកក់ដំណើរកម្សាន្តសម្រាប់បុណ្យណូអែលនៅឆ្នាំនេះបានកើនឡើង ៥,៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមគោលដៅស្នាក់នៅរយៈពេលវែង វៀតណាមត្រូវបានចាត់ទុកជាចំណុចភ្លឺស្វាង។ លោក Patrice Caradec ប្រធាន Seto - សមាគមប្រតិបត្តិទេសចរណ៍បារាំង - បានឲ្យដឹងថា វៀតណាម "មិនធ្លាប់ទាក់ទាញភ្ញៀវទេសចរបារាំងច្រើនបែបនេះទេ ចាប់តាំងពីជំងឺរាតត្បាត COVID-១៩ មក"។ វៀតណាមបានលេចចេញជាគោលដៅដ៏ទាក់ទាញពិសេស ដោយមានទេសភាពដ៏គួរឲ្យទាក់ទាញ និងវប្បធម៌វិសេសវិសាល៕


TAG
VOV/VOVworld/វៀតណាម/ភ្ញៀវទេសចរ/បារាំង/បុណ្យណូអែល/ចូល​ឆ្នាំថ្មីសកល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត