logo

វៀតណាមទទួល​ពានរង្វាន់ជាច្រើននៅវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦

2026/1/31 | 08:38:05
(VOVWORLD) - មូលដ្ឋាន និងអង្គភាពចំនួន ២៥ របស់វៀតណាមត្រូវបានលើកតម្កើងនៅក្នុងវិញ្ញាសារជាច្រើននៃពានរង្វាន់ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមករា ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF ២០២៦) នៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមករា។
វៀតណាមមានអង្គភាពចំនួន ២៥ ដែលត្រូវបានលើកតម្កើងក្នុងពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៦។ រូបថត៖ Pham Ha/VOV-ហ្សាកាតា

នៅទីនេះ មូលដ្ឋាននិងអង្គភាពរបស់វៀតណាមត្រូវបានលើកតម្កើងនៅក្នុងវិញ្ញាសារជាច្រើន រួមមាន៖ ពានរង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានលើកទី៥ ក្រោមប្រធានបទ “គោលដៅទេសចរណ៍ដែលស្និតស្នាលជាមួយបរិស្ថាន” បានទៅលើកោះ កូតូ (ក្វាងនិញ) ក្នុងវិញ្ញាសារផលិតផលជនបទប្រកបដោយចីរភាព; វិញ្ញាសារផលិតផលទីក្រុងប្រកបដោយចីរភាពបានទៅលើ Hòn Mây Rút Trong - Hòn Dugong Bay (អានយ៉ាង) និងវិញ្ញាសារ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន បានទៅលើទីក្រុងទេសចរណ៍ Quy Nhon ខេត្តយ៉ាឡាយ ទីក្រុងទេសចរណ៍ Cua Lo (ខេត្តង៉េអាន) និងទីក្រុងទេសចរណ៍ Hoa Lu (និញប៊ិញ)។ លើសពីនេះ ក៏មានពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន និងពានរង្វាន់សម្រាប់ទីតាំង MICE អាស៊ាន ជាមួយនឹងវិញ្ញាសារជាច្រើន។  ប្រការនេះ បន្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបញ្ជាក់ពីគុណភាព និងម៉ាកយីហោរបស់មូលដ្ឋាន និងអង្គភាពទេសចរណ៍វៀតណាមនាពេលកន្លងទៅ។

ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាននៅប្រទេសហ្វីលីពីន វៀតណាមបានរៀបចំស្តង់ទំនិញមួយដើម្បីឧទ្ទេសនាមទេសចរណ៍វៀតណាមនៅឯពិព័រណ៍ TRAVEX ២០២៦ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីឧទ្ទេសនាម ទេសចរណ៍វៀតណាម និងផ្តល់ព័ត៌មានអំពីគោលនយោបាយ និងផលិតផលទេសចរណ៍នានា៕

TAG
VOV/VOVworld/វៀតណាម/​ពានរង្វាន់/ទេសចរណ៍/អាស៊ាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត