logo

វៀតណាមទទួលយកការអញ្ជើញដើម្បីចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា

2026/1/19 | 07:25:18
(VOVWORLD) - វៀតណាមចាត់ទុកថា ការបង្កើតក្រុមប្រឹក្សាសន្តិភាព គឺជាជំហានចាំបាច់មួយ ដើម្បីអនុវត្តន៍ផែនការសន្តិភាពតំបន់ហ្គាហ្សា ដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៨០៣ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះស្វាគមន៍ការចូលរួមរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ នៅក្នុងក្រុមប្រឹក្សាសន្តិភាព ដើម្បីជំរុញសន្តិភាព ជួយសង្គ្រោះមនុស្សធម៌ និងកសាងតំបន់ហ្គាហ្សាឡើងវិញ។
លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងខែកក្កដា ឆ្នាំ២០២៥។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតទៅកាន់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ដើម្បីអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម និងប្រទេសវៀតណាម ចូលរួមក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា ក្នុងនាមជាប្រទេសសមាជិកស្ថាបនិក ដែលធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញដំណោះស្រាយសន្តិភាពប្រកបដោយចីរភាពចំពោះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។

ឆ្លើយតបទៅនឹងលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមនោះ គឺគាំទ្រ និងត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ឆ្ពោះទៅរកការដោះស្រាយជម្លោះ ការខ្វែងគំនិតគ្នា ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពសិទ្ធិជាមូលដ្ឋានរបស់គ្រប់ភាគីពាក់ព័ន្ធ។ វៀតណាមចាត់ទុកថា ការបង្កើតក្រុមប្រឹក្សាសន្តិភាព គឺជាជំហានចាំបាច់មួយ ដើម្បីអនុវត្តន៍ផែនការសន្តិភាពតំបន់ហ្គាហ្សា ដែលបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសេចក្តីសម្រេចចិត្តលេខ ២៨០៣ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងនោះស្វាគមន៍ការចូលរួមរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ នៅក្នុងក្រុមប្រឹក្សាសន្តិភាព ដើម្បីជំរុញសន្តិភាព ជួយសង្គ្រោះមនុស្សធម៌ និងកសាងតំបន់ហ្គាហ្សាឡើងវិញ។ លោកអគ្គលេខាបក្ស តូ ឡឹម បានទទួលយកការអញ្ជើញចូលរួមក្រុមប្រឹក្សាសន្តិភាព ហើយបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចចូលរួមក្នុងនាមជាប្រទេសសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ដោយធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកយ៉ាងសកម្មឆ្ពោះទៅរកដំណោះស្រាយដ៏យូរអង្វែង និងគ្រប់ជ្រុងជ្រោយចំពោះដំណើរការសន្តិភាពនៅមជ្ឈិមបូព៌ា ក្នុងនោះមានការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដែលរួមរស់ដោយសន្តិភាពជាមួយរដ្ឋអ៊ីស្រាអែល៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/វៀតណាម/ទទួលយក/ក្រុមប្រឹក្សាសន្តិភាព/ហ្គាហ្សា/អាមេរិក/ដូណាល់ ត្រាំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត