logo

វៀតណាមនិងកម្ពុជា ត្រូវជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន

2026/1/16 | 06:27:00
(VOVWORLD) - នាទី១៥ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលជួបជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រី នៅប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញទទួលជួបលោកស្រី ជា គឹមថា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ VOV)

នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យវៀតណាម និងកម្ពុជា ជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន។ វៀតណាមមានបំណង ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា ជាពិសេសសម្រាប់ផលិតផលដូចជា ស្រូវអង្ករ គ្រាប់ស្វាយចន្ទី និងកៅស៊ូ ដើម្បីជំរុញឧស្សាហកម្មកែច្នៃ និងនាំចេញនាំចូល ជំរុញការតភ្ជាប់ព្រំដែន និងច្រកទ្វារព្រំដែន ព្រមទាំងស្វែងរកវិធានការដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យកម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាមដែលវិនិយោគ និងធ្វើប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបន្តសហការគ្នាក្នុងការងារបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលលើស្ថានភាពផ្លូវច្បាប់ ក្នុងនោះមានការផ្តល់សញ្ជាតិដល់ប្រជាជនដើមកំណើតវៀតណាម ដើម្បីប្រជាជនដើមកំណើតវៀតណាមស្ថិរភាពជីវភាពរស់នៅ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកវិជ្ជមានរបស់លោកស្រីឯកអគ្គរាជទូត ជា គឹមថា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួង វិស័យ មូលដ្ឋាន និងការតភ្ជាប់ការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរ។

ទិដ្ឋភាពទូទៅនៃជំនូប (រូបថត៖ VOV)

រីឯខ្លួនវិញលោកស្រី ជា គឹមថា បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ កែទម្រង់ និងបង្រួមក្បាលម៉ាស៊ីនដឹកនាំរបស់វៀតណាម  ហើយបានសម្តែងទំនុកចិត្តថា មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀត ណាម នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយវៀតណាមនឹងសម្រេចបាននូវគោលដៅពីរ ១០០ឆ្នាំរបស់ខ្លួន៖ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

TAG
VOV/VOVworld/វៀតណាម/កម្ពុជា/តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ/ពាណិជ្ជកម្មព្រំដែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត