logo

វៀតណាមនិងគុយវ៉ែតជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល

2026/3/10 | 07:19:00
(VOVWORLD) - នារសៀលថ្ងៃទី៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រី គុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា។ 
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីគុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា (រូបថត៖ ឡាយ ហ្វា/VOV)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានស្នើឱ្យភាគីទាំងពីរបន្តលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-គុយវ៉ែត ឲ្យមានការអភិវឌ្ឍជាក់ស្តែងនិងមានប្រសិទ្ធភាព។ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ា លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា គុយវ៉ែតនិងប្រទេសពាក់ព័ន្ធនឹងបន្តអនុវត្តការអត់ធ្មត់ លើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដោយសន្តិវិធីសម្រាប់តំបន់ ផ្អែកលើការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធានាសិទ្ធិស្របច្បាប់របស់គ្រប់ភាគីទាំងអស់។ វៀតណាមត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមចំណែកជាវិជ្ជមានដល់ដំណើរការនេះ។

លោកនាយករដ្ឋមន្ត្រីគុយវ៉ែត សេក អាមេដ អាប់ឌុលឡា អាល់-អាម៉ាដ អាល់-សាបា បានអះអាងថា នឹងសម្របសម្រួលដោយធានាសុវត្ថិភាពរបស់ពលរដ្ឋ វៀតណាមនៅក្នុងប្រទេសគុយវ៉ែត និងសម្រួលដល់ការជម្លៀសពលរដ្ឋវៀត ណាមក្នុងករណីចាំបាច់។ ជាមួយគ្នានោះ ឯកភាពសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធ ដើម្បីពិចារណាបន្តការផ្គត់ផ្គង់ប្រេងឆៅដល់វៀតណាម និងពង្រឹងកិច្ចសហប្រតិបត្តិការថាមពលរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

TAG
VOV/VOVworld/វៀតណាម/គុយវ៉ែត/ជំរុញ/កិច្ចសហប្រតិបត្តិការ/ថាមពល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត