logo

វៀតណាមនិងធនាគារពិភពលោកជំរុញគំនិតផ្តួចផ្តើមសហប្រតិបត្តិការលើធនធានទឹក

2026/3/27 | 09:28:00
(VOVWORLD) - នាថ្ងៃទី ២៧ ខែមីនា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី ត្រឹន ហុងហា បានអញ្ជើញទទួលជួបជាមួយលោកស្រី ម៉ារីយ៉ាម ជេ. ស៊ើរមែន នាយិកាធនាគារពិភពលោក (WB) ប្រចាំវៀតណាម។ 
លោកឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ជេ. ស៊ើរមែន នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម (រូបថត៖ VGP/Minh Khoi)

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍ឈានមុខគេ ដែលតែងតែគាំទ្រជួយឧបត្ថម្ភវៀតណាមប្រកបដោយប្រសិទ្ធភាព លើងវិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម និងបរិស្ថាន។ រាល់គម្រោងរបស់ធនាគារពិភពលោកបានផ្តល់ការជួយឧបត្ថម្ភជាក់ស្តែងដល់ប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងធនធានទឹក និងការផ្គត់ផ្គង់ទឹក ជាពិសេសនៅតំបន់ជនបទ និងតំបន់ដីសណ្តទន្លេគីវ ឡុង ដែលរួមចំណែកដល់ការធានាសន្តិសុខទឹក សុវត្ថិភាពទំនប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារពិភពលោកក្នុងវិស័យទឹក ដោយចាត់ទុកថា គំនិតផ្តួចផ្តើមទាំងនេះសមស្របនឹងតម្រូវការជាក់ស្តែងរបស់វៀតណាម។ ចំពោះគម្រោង "ស្រូវដែលបំភាយឧស្ម័នទាបចំនួន ១លានហិកតានៅតំបន់ដីសណ្តទន្លេគីវឡុង" លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិ បាលបានយល់ព្រមចាត់តាំងក្រសួងកសិកម្ម និងបរិស្ថានជាភ្នាក់ងារគ្រប់គ្រងដើម្បីសម្របសម្រួលគម្រោងនេះ ដោយមានធនធានពីធនាគារពិភពលោក និងថវិកាមជ្ឈិម។

ចំណែកខ្លួនវិញ លោកស្រី ម៉ារីយ៉ាម ជេ. ស៊ើរមែន  បានវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់វៀតណាមលើគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់ធនាគារពិភពលោកក្នុងការគ្រប់គ្រងធនធានទឹក។  លោកស្រីបានបញ្ជាក់ថា ការចូលរួមក្នុងគំនិតផ្តួចផ្តើមសកលមិនត្រឹមតែរួមចំណែកដល់ការលើកកម្ពស់រូបភាពប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់វៀតណាមក្នុងការប្រើប្រាស់ធនធាន និងជំនាញពីធនាគារពិភពលោកផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ធនាគារ/ពិភពលោក/ជំរុញគំនិតផ្តួចផ្តើម/សហប្រតិបត្តិការ/ធនធានទឹក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត