logo

វៀតណាមនិងន័រវេស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

2026/2/11 | 08:30:41

(VOVWORLD) - កាលពីថ្ងៃទី ១០ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម (ហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានទទួលជួបរដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិនៃក្រសួងការបរទេសន័រវេស លោក Åsmund Aukrust។

លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Åsmund Aukrust រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ នៃក្រសួងការបរទេសន័រវេស។ (រូបថត៖ QDND)

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព បច្ចេកវិទ្យាខ្ពស់ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងកំណើនបៃតង។ លោកក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា ការអប់រំបណ្តុះបណ្តាល ការជួយឧបត្ថម្ភវៀតណាមក្នុងការកសាងសមត្ថភាព ការពង្រឹងស្ថាប័ន ការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Åsmund Aukrust បានអះអាងថា ប្រទេសន័រវេសមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យពាណិជ្ជកម្ម ការនេសាទប្រកបដោយចីរភាព ថាមពលបៃតង សេដ្ឋកិច្ចសមុទ្រ ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។

ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការចរចា និងការចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) (រួមមានប្រទេសន័រវេស ស្វីស អ៊ីស្លង់ និងលីចថេនស្តាញ) ជាមួយវៀតណាម៕

TAG
VOV/VOVworld/វៀតណាម/ន័រវេស/រដ្ឋមន្រ្តីការបរទេស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត