logo

វៀតណាមនិងប្រ៊ុយណេ ចេញសេចក្តីថ្លែងការណ៍រួម

2025/12/1 | 12:38:05

(VOVWORLD) - តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋ លឿង គឿង ស្ដេចស៊ុលតង់ ប្រ៊ុយណេដារូសាឡឹម ហាជី ហាសាណាល់ បូលគីយ៉ា បានយាងបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។ 

លោកប្រធានរដ្ឋ លឿង គឿង និងស្ដេចស៊ុលតង់ប្រ៊ុយណេ ហាជី ហាសាណាល់ បូលគីយ៉ា។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចថ្នាក់រដ្ឋ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានជួបពិភាក្សាការងារជាមួយស្ដេចស៊ុលតង់ប្រ៊ុយណេ។
នៅក្នុងកិច្ចពិភាក្សា លោកប្រធានរដ្ឋ លឿង គឿង និងស្ដេចស៊ុលតង់ ហាជី ហាសាណាល់ បូលគីយ៉ា បានឯកភាពគ្នាលើការខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងទ្វេដងឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ វៀតណាមលើកទឹកចិត្តវិនិ យោគិនប្រ៊ុយណេឱ្យចូលរួមក្នុងគម្រោងដូចជា៖ ការសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុ អន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ទេសចរណ៍ និងសេវាកម្មនៅវៀតណាម។ ប្រ៊ុយណេបានព្រមព្រៀងគ្នាចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងវិស័យហាឡាល ពិចារណាទទួលស្គាល់គ្នាទៅវិញទៅមកនូវវិញ្ញាបនបត្រហាឡាល និងអភិវឌ្ឍន៍ គម្រោងផលិតអាហារនិងផលិតផលហាឡាលនៅវៀតណាម។
ទិដ្ឋភាពនៃជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV)
ភាគីទាំងពីរបាន ឯកភាពគ្នាថា ប្រ៊ុយណេនឹងបន្តបង្កើតភាពងាយស្រួលដល់ក្រុមហ៊ុនវៀតណាម ក្នុងការផ្តល់សេវាប្រេងឧស្ម័ន ហើយចូលរួមក្នុងសកម្មភាពរុករក ស្រាវជ្រាវប្រេង ឧស្ម័ននៅក្នុងដែនទឹករបស់ប្រ៊ុយណេ; លើកទឹកចិត្តសាជីវកម្មប្រ៊ុយណេឱ្យវិនិយោគ លើការរុករក និងធ្វើអាជីវកម្មប្រេង ឧស្ម័ននៅវៀតណាម។ ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានឯកភាពពង្រឹងសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន រួមជាមួយបណ្តាប្រទេសអាស៊ាន ចូលរួមចំណែកក្នុងការរក្សា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសន្យាលើការរក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍; អំពាវនាវដល់ភាគីនានាឱ្យមានការអត់ធ្មត់ មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពយ៉ាងពេញលេញនូវដំណើរការការទូត និងគតិយុត្ត ដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃ ដំណើរទស្សនកិច្ច ហើយបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣ រវាងប្រទេសទាំងពីរក្នុងវិស័យសហប្រតិបត្តិការសមុទ្រ ជលផល និងកិច្ចសហប្រតិបត្តិ ការក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមាន បទប្បញ្ញត្តិ (IUU)។
នាថ្ងៃទី ១ ខែធ្នូ នេះដែរ នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអញ្ជើញជួបសន្ទនាជាមួយ ស្តេចស៊ុលតង់ប្រ៊ុយណេ ហាជី ហាសាណាល់ បុលគីយ៉ាហ៍។ ស្តេចស៊ុលតង់បានផ្ញើរ ក្ដីរំលែកទុក្ខ និងការសាកសួរសុខទុក្ខដល់ប្រជាជនវៀតណាមដែលរងផលប៉ះពាល់ ដោយទឹកជំនន់ និងការរអិលបាក់ដីនៅបណ្ដាខេត្តភាគកណ្ដាល៕
TAG
VOV/VOVworld/វៀតណាម/ប្រ៊ុយណេ/ស្តេចស៊ុលតង់/ដំណើរទស្សនកិច្ច/ប្រធានរដ្ឋ/លឿង គឿង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត