logo

វៀតណាមនិងម៉ុងហ្គោលីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

2026/3/4 | 11:46:22

(VOVWORLD) - នារសៀលថ្ងៃទី ៤ ខែមីនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបលោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមីនា។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារវាងប្រធានតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនាព្រឹកថ្ងៃដដែល ក្នុងនោះភាគីទាំងពីរបានឯកភាពលើខ្លឹមសារមួយចំនួនក្នុងការបន្តអនុវត្តន៍អនុស្សរណៈនៃការយោគយល់គ្នា ក៏ដូចជាផែនការសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ។ លោកប្រធានរដ្ឋគាំទ្រចំពោះស្ថាប័នតុលាការនៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋវៀតណាម ក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់តុលាការកំពូលនៃប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុត្តិធម៌ដែលបានចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ២០២៥ ផងដែរ។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី។ (រូបថត៖ VOV)

រីឯខ្លួនវិញ លោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី បានសម្តែងការជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្នុងនោះកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ នឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយ៕

TAG
VOV/VOVworld/ប្រធានរដ្ឋ/វៀតណាម/លឿង គឿង/ម៉ុងហ្គោលី/ប្រធានតុលាការ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត