logo

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

2026/3/5 | 12:00:00

(VOVWORLD) - លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

រោងចក្រចម្រាញ់ប្រេង Nghi Son ដែលប្រើប្រាស់ប្រេងឆៅពីមជ្ឈិមបូព៌ាជាវត្ថុធាតុដើម នៅតែបន្តដំណើរការប្រកបដោយស្ថិរភាព និងគ្មានការរំខាន។ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៥ ខែមីនា នៅទីក្រុងហាណូយ ឆ្លើយតបទៅនឹងសំណួរអំពីការធានាសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់វៀតណាម នៅចំពោះមុខ ភាពតានតឹងនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ កាលពីថ្ងៃទី ៤ ខែមីនា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធានាសន្តិសុខថាមពល នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជម្លោះនៅមជ្ឈិមបូព៌ា។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ ក្រសួងការបរទេស)

ក្រុមការងារនេះមានភារកិច្ចតាមដាន វាយតម្លៃ និងព្យាករណ៍ស្ថានភាពជាប្រចាំ រៀបចំការអនុវត្ត ត្រួតពិនិត្យ បូកសរុប និងដោះស្រាយការលំបាក និងឧបសគ្គពាក់ព័ន្ធឲ្យទាន់ពេលវេលា ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់សកម្មភាពផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជនផងដែរ។ លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពនៃការការពារពលរដ្ឋផងដែរ ដោយបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមជាង ១២.០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅមជ្ឈិមបូព៌ា។ ពលរដ្ឋវៀតណាមនៅទីនោះជាទូទៅមានស្ថិរភាព ហើយមិនទាន់មានព័ត៌មានណាមួយអំពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះនៅឡើយទេ៕

TAG
VOV/VOVworld/វៀតណាម/សន្តិសុខថាមពល/មជ្ឈិមបូព៌ា/អ្នកនាំពាក្យ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត