logo

វៀតណាម និងម៉ាឡេស៊ី សម្របសម្រួលដោះស្រាយបញ្ហានេសាទខុសច្បាប់ IUU

2025/12/23 | 11:30:29
(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី ២២ ខែធ្នូ លោក Dang Hoang Giang អនុរដ្ឋមន្ត្រីក្រសួងការបរទេស បានជួបប្រជុំការងារជាមួយលោកស្រី Adina Kamarudin ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ ក្រសួងការបរទេសម៉ាឡេស៊ី និងលោក Nushirwan Zainal Abidin ប្រធាននាយកដ្ឋាននិងជាប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang និងលោក Nushirwan Zainal Abidin  ប្រធាននាយកដ្ឋាននិងជាប្រធានខុទ្ទកាល័យនៃក្រុមប្រឹក្សាសន្តិសុខជាតិម៉ាឡេស៊ី។ រូបថត៖ Bui Hoan - TTXVN/ម៉ាឡេស៊ី

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឲ្យឆាប់សម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងការអប់រំ ហើយបង្កើនកិច្ចសហប្រតិបត្តិការសមុទ្រ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Dang Hoang Giang បានជួបពិភាក្សាការងារជាមួយលោកស្រី Adina Kamarudin ប្រធាននាយកដ្ឋានកិច្ចការសមុទ្រ ក្រសួងការបរទេសម៉ាឡេស៊ី ។  រូបថត៖ Bui Hoan - TTXVN/ម៉ាឡេស៊ី

ភាគីទាំងពីរក៏បានឯកភាពបន្តសហការគ្នាដើម្បីដោះស្រាយបញ្ហានេសាទខុសច្បាប់ (IUU)។ អនុរដ្ឋមន្ត្រី Dang Hoang Giang បានចែករំលែកពីវឌ្ឍនភាព និងលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ រួមទាំងការសុក្រឹត្យក្របខ័ណ្ឌច្បាប់ ការគ្រប់គ្រងយ៉ាងម៉ឺងមាត់នូវសកម្មភាពរបស់ទូកនេសាទនៅលើសមុទ្រ ការតាមដានប្រភពដើមជលផល បង្កើនកម្លាំងយាមល្បាតនិងត្រួតពិនិត្យតាមសមុទ្រ និងការដោះស្រាយយ៉ាងតឹងរ៉ឹងនូវការរំលោភបំពាន រួមទាំងការប្ដឹងតុលាការនូវករណីរំលោភបំពានធ្ងន់ធ្ងរជាច្រើន។ អនុរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU និងការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព។ ភាគីទាំងពីរបានឯកភាព បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU ការផ្លាស់ប្តូរនិងផ្តល់ព័ត៌មានអំពីករណីទូកនេសាទនិងអ្នកនេសាទរំលោភលើបទប្បញ្ញត្តិរវាងប្រទេសទាំងពីរ ដើម្បីសម្របសម្រួលការដោះស្រាយ៕

TAG
VOV/VOVworld/វៀតណាម/ម៉ាឡេស៊ី/ការ​នេសាទខុសច្បាប់/IUU

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត