logo

វៀតណាមនិងរុស្ស៊ីបង្កើនកិច្ចសហប្រតិបត្តិការក្នុងសកម្មភាពជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ

2026/3/6 | 07:08:00
(VOVWORLD) - ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី លោក Aleksandr Kurenkov ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា វៀតណាមវាយតម្លៃខ្ពស់ ចំពោះការដែលក្រសួងស្ថានភាពអាសន្នរុស្ស៊ីបានជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្វឹកជាច្រើនដែលមានជំនាញខ្ពស់ក្នុងវិស័យបង្ការអគ្គីភ័យ ការពន្លត់អគ្គីភ័យ និងការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងរដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្ននៃសហព័ន្ធរុស្ស៊ី អាឡិចសាន់ឌឺ គូរ៉េនកូវ (រូបថត៖ ឡៃហ័រ/VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍លើការព្រមាន ការបង្ការស្ថានភាពអាសន្ន និងប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយសង្គ្រោះ។ លោកក៏បានសម្តែង ក្តីសង្ឃឹមថា រុស្ស៊ីនឹងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា ការផលិតឧបករណ៍បច្ចេកទេស និងយានយន្តរួមគ្នា រៀបចំលំហាត់រួមគ្នា និងបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល និងអប់រំបុគ្គលិកក្នុងវិស័យនេះ។

ទិដ្ឋភាពនៃជំនួប (រូបថត៖ ឡៃហ័រ/VOV)

ចំពោះលោកវិញ រដ្ឋមន្ត្រីក្រសួងស្ថានភាពអាសន្នរុស្ស៊ី លោក Aleksandr Kurenkov បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថានភាពអាសន្ន និងភ្នាក់ងារអនុវត្តច្បាប់នៃសហព័ន្ធរុស្ស៊ី និងក្រសួងនគរបាលវៀតណាម នៅតែជាសសរស្តម្ភដ៏សំខាន់មួយ នៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី;  អះអាងថា លោកនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារវៀតណាម ជាពិសេសនៅក្នុងវិស័យ និងខ្លឹមសារដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង៕

TAG
VOV/VOVworld/វៀតណាម/រុស្ស៊ី/បង្កើន/កិច្ចសហប្រតិបត្តិការ/សកម្មភាព/ជួយសង្គ្រោះ/ផ្តល់ជំនួយសង្គ្រោះ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត