logo

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

2025/11/25 | 11:46:22
(VOVWORLD) - នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីស្នាក់ការស្ថាប័នកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EEAS)   នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ EEAS បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA)។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់; សម្របសម្រួលដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព។ ជំរុញឱ្យប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៦ ដែលនៅសល់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ (EVIPA) ឱ្យបានឆាប់ៗ។

លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកស្រី Paola Pampaloni អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិករបស់ EEAS ។ រូបថត៖ Hương Giang/TTXVN

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang បានស្នើឱ្យ EU និងរដ្ឋជាសមាជិកពិចារណាលុបចោល “កាតលឿង”  ក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ក្នុងពេលឆាប់ៗនេះ។ ហើយ EU សង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងនានា ក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមច្រកទ្វារសកល។

ភាគីទាំងពីរបានព្រមព្រៀងគ្នាលើកកម្ពស់ពហុភាគីនិយម និងតួនាទីរបស់អង្គការសហប្រជាជាតិ; អះអាងដោះស្រាយជម្លោះសមុទ្រដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ភាគីទាំងពីរគាំទ្រការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ Hương Giang/TTXVN

វៀតណាម និង EU ក៏បានបញ្ជាក់ថា នឹងផ្តល់អាទិភាពដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)-EU ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលទាក់ទងនឹងអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ បរិស្ថាន និងជំងឺរាតត្បាត; រួមចំណែកដល់ការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពនៅក្នុងអនុតំបន់ រួមទាំងអនុតំបន់ទន្លេមេគង្គផងដែរ៕

TAG
VOV/VOVworld/វៀតណាម/សហភាពអឺរ៉ុប/កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត