logo

វៀតណាមនិងសហរដ្ឋអាមេរិកចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការអំពីថាមពល

2026/2/4 | 12:05:31

(VOVWORLD) - កាលពីរសៀលថ្ងៃទី ៣ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Le Manh Hung បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Binh Son និងដៃគូថាមពលឈានមុខគេរបស់សហរដ្ឋអាមេរិក រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន Chevron, Marquis Energy និង ADM Asia-Pacific Trading។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុនចម្រាញ់ប្រេងនិងគីមីឥន្ធនៈ Binh Son និងសម្ព័ន្ធក្រុមហ៊ុន Chevron។ (រូបថត៖ VOV)

ឯកសារទាំងនេះផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ប្រេងឆៅដល់រោងចក្រចម្រាញ់ប្រេង Dung Quat; ការស្រាវជ្រាវលទ្ធភាពផ្គត់ផ្គង់ប្រេងឥន្ធនៈជីវសាស្ត្រអេតាណុល ពីសហរដ្ឋអាមេរិក; និងការផ្គត់ផ្គង់វត្ថុធាតុដើមពោតសម្រាប់ផលិតអេតាណុលនៅវៀតណាម។ លោកស្រី Barbara Harrison អនុប្រធានផ្នែកផ្គត់ផ្គង់និងជួញដូរប្រេងឆៅនៃក្រុមហ៊ុន Chevron បានថ្លែងថា៖

“យើងមានបំណងចង់បន្តកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ប្រេងឆៅដែលផលិតនៅសហរដ្ឋ
អាមេរិក ក៏ដូចជាប្រភពប្រេងផ្សេងទៀត ដើម្បីគាំទ្រដល់ការផលិតថាមពលដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ប្រជាជនវៀតណាម។ យើងក៏មានបំណងចង់បង្កើនបរិមាណផល ហើយសង្ឃឹមថា អាចឈានដល់ ៤-៥ លានបារ៉ែលនៅឆ្នាំក្រោយ”។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងក្នុងបរិបទដែលវៀតណាមនិងអាមេរិកកំពុង ជំរុញការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការដោយយុត្តិធម៌និងតុល្យភាព ឆ្ពោះទៅការសម្រេចឲ្យបានឆាប់ៗនូវក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង៕

TAG
VOV/VOVworld/វៀតណាម/អាមេរិក/ចុះហត្ថលេខា/សហប្រតិបត្តិការ/ថាមពល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត