logo

វៀតណាម និងអង្គការសហប្រជាជាតិពង្រឹងកិច្ចសហប្រតិបត្តិការជំរុញគំនិតផ្តួចផ្តើមគ្រប់គ្រងបច្ចេកវិទ្យាសកល

2026/1/17 | 07:15:29
(VOVWORLD) - វៀតណាមចាត់ទុកការអភិវឌ្ឍសមត្ថភាព និងបង្កើនភាពខ្លួនទីពឹងខ្លួនក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ជាអាទិភាពយុទ្ធសាស្ត្រ។ នេះបើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ដាំង ហ័ងយ៉ាង នៅក្នុងកិច្ចប្រជុំជាមួយលោក Amandeep Singh Gill អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា នាថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយ។
លោក ដាំង ហ័ងយ៉ាង អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Amandeep Singh Gill អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា។ រូបថត៖ Thanh Long/qdnd.vn

អនុរដ្ឋមន្ត្រីបានស្នើឱ្យអង្គការសហប្រជាជាតិជួយសម្រួលដល់ការចូលរួមកាន់តែស៊ីជម្រៅរបស់វៀតណាមនៅក្នុងយន្តការស្រាវជ្រាវ ការផ្តល់ប្រឹក្សា គោលនយោបាយ និងការគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI) របស់អង្គការសហប្រជាជាតិ។ រីឯខ្លួនវិញ អគ្គលេខាធិការរងលោក Amandeep Singh Gill បានស្វាគមន៍ចំពោះការចូលរួមរបស់វៀតណាមនៅក្នុងបណ្តាញកសាងសមត្ថភាព AI និងការធ្វើជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌល AI ក្នុងតំបន់ ក្រោមការឧបត្ថម្ភរបស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមគ្រប់គ្រងបច្ចេកវិទ្យាសកល ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអង្គការសហប្រជាជាតិ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត៕

TAG
VOV/VOVworld/វៀតណាម/អង្គការសហប្រជាជាតិ/កិច្ចសហប្រតិបត្តិការ/បច្ចេកវិទ្យា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត