logo

វៀតណាម និងអារ៉ាប់រួម គ្រោងនឹងសម្រេចបានពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក

2026/3/10 | 07:26:00
(VOVWORLD) - នាយប់ថ្ងៃទី ៩ មីនា ក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិប តី នៃបណ្តាប្រទេសអេមីរ៉ាត អារ៉ាប់រួម (UAE) លោក Sheikh Mohammed bin Zayed Al-Nahyan នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេច សហការជាមួយ UAE និងប្រទេសដទៃទៀតនៅតំបន់មជ្ឈិមបូព៌ា ដើម្បីលើកកម្ពស់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅក្នុងតំបន់។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម សេក ម៉ូហាម៉េដ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន (រូបថត៖ ឡាយហ្វា/VOV)

រីឯប្រធានាធិបតី UAE   បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដោយបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការសហការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ។ លោកបានស្នើឱ្យមេដឹកនាំនៃប្រទេសទាំងពីរចូលរួមយ៉ាងសកម្មក្នុងការទំនាក់ទំនង និងពង្រីកវិសាលភាពនៃការតភ្ជាប់ និងអន្តរកម្មនៅកម្រិតផ្សេងៗ។

មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការធានាសន្តិសុខថាមពល។ ប្រធានាធិបតី UAE បានថ្លែងថា លោកនឹងផ្តល់ការគាំទ្រអតិបរមាសម្រាប់តម្រូវការថាមពលភ្លាមៗ និងរយៈពេលវែងរបស់វៀត ណាម។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងវិស័យដូចជា៖ ការវិនិយោគហិរញ្ញវត្ថុនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម; ខិតខំលើកកម្ពស់គម្រោង វិនិយោគសំខាន់ៗ ក្នុងបច្ចេកវិទ្យាខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារ; និងពន្លឿនការចាប់ផ្តើមចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលមានគោល បំណងសម្រេចបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

TAG
VOV/VOVworld/វៀតណាម/UAE//គោលដៅ/ទទួល/ទំហំពាណិជ្ជកម្ម/ទ្វេភាគី/ចំនួន ១០ ពាន់លានដុល្លារ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត