logo

វៀតណាមបញ្ជាក់ពីសមត្ថភាពក្នុងការ​បណ្តុះបណ្តាលការ​រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

2026/3/12 | 11:35:50
(VOVWORLD) - អង្គការសហប្រជាជាតិទើបបានទទួលស្គាល់ជាផ្លូវការនូវវគ្គបណ្តុះបណ្តាលមន្ត្រីសេនាធិការអង្គការសហប្រជាជាតិ (UNSOC) ដែលរៀបចំឡើងដោយនាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានបំពេញតាមស្តង់ដារបណ្តុះបណ្តាលមុនពេលដាក់ពង្រាយរបស់អង្គការសហប្រជាជាតិ។
លោក Harinder Sood ប្រធានទីភ្នាក់ងារបណ្តុះបណ្តាល ក្រោមនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានផ្តល់វិញ្ញាបនបត្រដល់ភាគីវៀតណាម។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម

នេះជាលើកដំបូង ដែលវៀតណាមមានវគ្គបណ្តុះបណ្តាលក្នុងការរក្សាសន្តិភាពដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ដោយគូសសញ្ញាជំហានអភិវឌ្ឍដ៏សំខាន់ នៃសមត្ថភាពបណ្តុះបណ្តាល និងការធ្វើសមាហរណកម្មអន្តរជាតិនៃកងកម្លាំងរក្សាសន្តិភាពរបស់វៀតណាម។

គ្រូបង្វឹក និងសិក្ខាកាមថតរូបអនុស្សាវរីយ៍ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល UNSOC ឆ្នាំ ២០២៦។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម

នាថ្ងៃទី១១ ខែមីនា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លោក Harinder Sood ប្រធានទីភ្នាក់ងារបណ្តុះបណ្តាល ក្រោមនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានផ្តល់វិញ្ញាបនបត្រដល់ភាគីវៀតណាម។

វិញ្ញាបនបត្រទទួលស្គាល់ថា វគ្គបណ្តុះបណ្តាល UNSOC របស់វៀតណាមបំពេញស្តង់ដាររបស់អង្គការសហប្រជាជាតិ។ រូបថត៖ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម

មុននោះ វគ្គបណ្តុះបណ្តាល UNSOC ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម ដោយមានការចូលរួមពីសិក្ខាកាមចំនួន៤១នាក់ មកពីវៀតណាមនិងប្រទេសជាច្រើនទៀត។ ការទទួលស្គាល់របស់អង្គការសហប្រជាជាតិចំពោះវគ្គបណ្តុះបណ្តាល UNSOC របស់វៀតណាមគឺ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលគូសសញ្ញាការអភិវឌ្ឍអំពីគុណភាព ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលរក្សាសន្តិភាពរបស់វៀតណាម ដោយបញ្ជាក់ពីជំនាញវិជ្ជាជីវៈ វិធីសាស្រ្តបណ្តុះបណ្តាល និងកម្មវិធីសិក្សារបស់វៀតណាមបានបំពេញតាមស្តង់ដាររបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ៕

យោងតាមការស្ថិតិរបស់អង្គការសហប្រជាជាតិ បច្ចុប្បន្ននេះ មានតែប្រហែល ៥០ ប្រទេសប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលមានវគ្គបណ្តុះបណ្តាលត្រូវបានទទួលស្គាល់ថាបំពេញតាមស្តង់ដារ រួមទាំងប្រទេសចំនួន ១៤ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងប្រទេសចំនួន ៤ នៅអាស៊ីអាគ្នេយ៍៕ 
TAG
VOV/VOVworld/វៀតណាម/ការ​បណ្តុះបណ្តាល/​រក្សាសន្តិភាព/អង្គការសហប្រជាជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត