logo

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

2026/3/20 | 06:41:00
(VOVWORLD) - នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។
ក្រុមត្រួតពិនិត្យ IUU របស់ EC ធ្វើការនៅប្រទេសវៀតណាម (រូបថត៖ VOV)

យោងតាមលោកឧបនាយករដ្ឋមន្ត្រី ត្រឹន ហុង ហា វៀតណាមមិនត្រឹមតែចាត់ទុកការអនុវត្តអនុសាសន៍នេសាទប្រឆាំង IUU ជាមធ្យោបាយមួយដើម្បីដក "កាតលឿង" ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ បានកំណត់ថានេះជាបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាព ការការពារធនធាននេសាទ និងធានាជីវភាពរស់នៅរយៈពេលវែងសម្រាប់ប្រជាជន និងជាការទទួលខុសត្រូវរបស់វៀតណាមចំពោះបញ្ហាក្នុងតំបន់ និងសកលលោក។ វៀតណាមសង្ឃឹម ថា នឹងបន្តស្តាប់មតិយោបល់ពីក្រុមត្រួតពិនិត្យ IUU តាមនោះ ជួយវៀត ណាមកែលម្អគោលនយោបាយ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងនេសាទ ប្រើប្រាស់ធនធានសមុទ្រប្រកបដោយចីរភាព និងបំពេញការទទួលខុសត្រូវជាតិរបស់ខ្លួនចំពោះបញ្ហាមហាសមុទ្រ។ វៀតណាមប្តេជ្ញាពិនិត្យ និងធ្វើវិសោធនកម្មបទប្បញ្ញត្តិពាក់ព័ន្ធនាពេលអនាគតដ៏ខ្លីខាងមុខ ដោះស្រាយយ៉ាងតឹងរ៉ឹង ការរំលោភបំពាន និងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការស៊ើបអង្កេត IUU។

រីឯខ្លួនវិញ លោក Fernando Andresen Guimaraes នាយកនៃនាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិនិងជលផលប្រកបដោយចីរភាព អគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងនេសាទ (DG MARE) ប្រធានក្រុមត្រួតពិនិត្យ IUU បានឲ្យដឹងថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងលេចធ្លោ និងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលុបបំបាត់ IUU។ EC តែងតែត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមឱ្យបញ្ចប់ដំណើរការនេះ និងដកកាតលឿងចេញក្នុងពេលឆាប់ៗនេះ៕

TAG
VOV/VOVworld/វៀតណាម/បង្ហើយរួចជាស្រេច/គោលនយោបាយ/សមត្ថភាព/គ្រប់គ្រង/អភិវឌ្ឍន៍/មុខរបប/នេសាទ/ចីរភាព

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត