logo

វៀតណាមបានចូលរួមកិច្ចប្រជុំអសបអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីអភិវឌ្ឍន៍។

2012/5/23 | 11:33:57
VOV-គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan បានចូលរួម កិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីវិទ្យាសាស្ត្រនិង​
បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍន៍ជាមួយប្រធានបទ
“អនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ
រាល់ការសាកល្បងអភិវឌ្ឍន៍” ដែលប្រព្រឹត្តទៅចាប់
ពីថ្ងៃទី២១ដល់២៥ឧសភា​នៅ​ទីស្ដីការអង្គការ
សហប្រជាជាតិនៅក្រុង Geneve ស្វិស។
គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Nguyen Quan

VOV-គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
Nguyen Quan បានចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីវិទ្យាសាស្ត្រ
និង​បច្ចេកវិទ្យាដើម្បីការអភិវឌ្ឍន៍ជាមួយប្រធានបទ “អនុវត្តវិទ្យាសាស្ត្រនិង
បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយរាល់ការសាកល្បងអភិវឌ្ឍន៍” ដែលប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី២១ដល់២៥ឧសភា​នៅ​ទីស្ដីការអង្គការសហប្រជាជាតិនៅក្រុង
Geneve ស្វិស។​ ថ្លែងមតិនោសម័យ​ពិភាគ្សា​តុមូលថ្នាក់រដ្ឋមន្ត្រីនាថ្ងៃទី២១
ឧសភា រដ្ឋមន្ត្រី Nguyen Quan បានលើក​ឡើងសមិទ្ធិវិទ្យាសាស្ត្របច្ចេកវិទ្យា
សំខាន់ដែលរួមចំណែកគួឲ្យកត់សម្គាល់ទៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច
របស់វៀតណាមក្នុងរយៈពេលកន្លងទៅ។ នាថ្ងៃទិ២២ឧសភា​នៅខាងក្រៅកិច្ច
ប្រជុំ រដ្ឋមន្ត្រី Nguyen Quan បានមានពិធីជួបធ្វើការជាមួយ​អគ្គនាយក​អង្គការ កម្មសិទ្ធិបញ្ញាអង្គការសហប្រជាជាតិ (WIPO) Francis Gurry។ រដ្ឋមន្ត្រីបាន​ស្នើរ
អគ្គនាយក WIPO ជួយឧបត្ថម្ភវៀតណាមលើបញ្ហាចំនួន៤គឺ កសាងនិងអនុវត្ត​កម្មវិធីជាតិអំពីកម្មសិទ្ធិបញ្ញា និងខ្លឹមសារមួយចំនួនស្ថិតក្នុង យុទ្ធសាស្ត្រអភិវឌ្ឍន៍​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដំណាក់កាល២០១១-២០២០ជាដើម។ អគ្គនាយក
WIPO បានគាំទ្រវៀតណាមកសាងនិងអនុវត្តយុទ្ធសាស្ត្រជាតិអំពីកម្មសិទ្ធិបញ្ញា​សំ​ដៅនាំកម្មសិទ្ធិបញ្ញាក្លាយទៅជាឧបករមានប្រសិទ្ធភាពដើម្បីអភិវឌ្ឍន៍វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យាសេដ្ឋកិច្ច-សង្គមនិងវប្បធម៍៕
TAG
វៀតណាម/កិច្ចប្រជុំ/អសប/វិទ្យាសាស្ត្រ/បច្ចេកវិទ្យា/អភិវឌ្ឍន៍


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត