logo

វៀតណាមប្រកាន់ខ្ជាប់នូវការគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា

2026/3/19 | 11:21:47
(VOVWORLD) - វៀតណាមអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួននោះគឺ ការគោរពនិងធានាសិទ្ធិមនុស្ស រួមទាំងសិទ្ធិសេរីភាពខាងជំនឿសាសនាផងដែរ។
 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ VNA)

នារសៀលថ្ងៃទី១៩ ខែមីនា នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសនៅទីក្រុងហាណូយ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការដែលគណៈកម្មាធិការសេរីភាពសាសនាអន្តរជាតិរបស់អាមេរិក (USCIRF) នៅក្នុងរបាយការណ៍ជាប្រចាំថ្មីៗនេះ បានស្នើឲ្យដាក់វៀតណាមចូលក្នុងបញ្ជីប្រទេសដែលត្រូវការយកចិត្តទុកដាក់ពិសេសទាក់ទងនឹងសេរីភាពខាងសាសនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានថ្លែងថា៖

“នេះជាការវាយតម្លៃដែលមិនសត្យានុម័ត មិនត្រឹមត្រូវ និងផ្អែកលើភស្តុតាងដែលមានចេតនាអាក្រក់ តំរង់ទៅលើប្រទេសវៀតណាម។ វៀតណាមអះអាងនូវគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់ខ្លួននោះគឺ ការគោរពនិងធានាសិទ្ធិមនុស្ស រួមទាំងសិទ្ធិសេរីភាពខាងជំនឿសាសនាផងដែរ។ យើងត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទស្សនៈជាមួយភាគីសហរដ្ឋអាមេរិកលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដោយឈរលើស្មារតីស្មោះត្រង់ បើកចំហ និងគោរពគ្នាទៅវិញទៅមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ”។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីស្ថានភាពទាក់ទងនឹងការការពារពលរដ្ឋវៀតណាមនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បាននិយាយថា ក្រសួងការបរទេសវៀតណាមកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅមជ្ឈិមបូព៌ា ហើយបានចាត់វិធានការដើម្បីការពារពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់។ រហូតមកដល់បច្ចុប្បន្ន ពលរដ្ឋវៀតណាមដែលធ្វើដំណើរកំសាន្ត ឬឆ្លងកាត់ជាបណ្តោះអាសន្ន ហើយត្រូវបានលុបចោលជើងហោះហើរដោយសារតែការបិទដែនអាកាសនោះ បានវិលត្រឡប់មកប្រទេសវៀតណាមវិញ ឬឡើងជើងហោះហើរបន្ទាប់ដើម្បីចាកចេញពីមជ្ឈិមបូព៌ា៕

TAG
VOV/VOVworld/វៀតណាម/អ្នកនាំពាក្យ/សិទ្ធិសេរីភាព/សាសនា​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត