logo

វៀតណាម-បេឡារុស្ស៖ ចំណង​មិត្តភាពជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច

2025/5/22 | 10:41:27
(VOVWORLD) - អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទើបបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស (១១-១២ ឧសភា)។ ក្នុងដំណើរទស្សនកិច្ចនេះ វិទ្យុបេឡារុស្សបានផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ “វៀតណាម-បេឡារុស្ស៖ ចំណងមិត្តភាពជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ ក្នុងកម្មវិធីថ្ងៃនេះ វិទ្យុសំឡេងវៀតណាមសូមដកស្រង់ខ្លឹមសារមួយចំនួននៃកម្មវិធីនេះ។ 

ដោយសង្កត់ធ្ងន់លើសក្ដានុពលរបស់វៀតណាម ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច កម្មវិធីបានអះអាងនូវទំនាក់ទំនងយូរអង្វែង ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់បេឡារុស្ស បានបើកចេញដំណាក់កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

វិទ្យុបេឡារុស្សបានផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ “វៀតណាម-បេឡារុស្ស៖ ចំណងមិត្តភាពជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ រូបថតអេក្រង់

ដោយហៅវៀតណាមជាប្រទេសនាគបៃតង កូនខ្លាសេដ្ឋកិច្ចនៃអាស៊ី កម្មវិធីបានដកស្រង់សុន្ទរកថារបស់ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko និងរដ្ឋមន្ត្រីការបរទេស លោក Maxim Ryzhenkov រដ្ឋមន្ត្រីក្រសួងកសិកម្មនិងស្បៀងអាហារ លោក Yuri Gorlov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងស្បៀងអាហារនៃប្រទេសបេឡារុស លោក Alexander Efimov ស្តីពីយថាទស្សន៍សហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ៖ “ខ្ញុំជឿជាក់លើសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការផលិតត្រាក់ទ័រ និងយានយន្តរបស់ប្រទេសបេឡារុស្ស។ ការអនុវត្តគម្រោងវិទ្យាសាស្ត្រ និងបច្ចេកទេសរួមគ្នា និងការអនុវត្តលទ្ធផលនោះទៅក្នុងខឿនសេដ្ឋកិច្ច ក៏ដូចជាការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបបំផុត នឹងជួយលើកកម្ពស់កម្រិតសន្តិសុខនៃប្រទេ   សទាំងពីរ”

លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានាធិបតី លោក Aleksandr Lukashenko បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-បេឡារុស្ស។ រូបថត៖ VNA

“បេឡារុស្ស ស្ថិតក្នុងចំណោមប្រទេសទាំង ២០ ដែលជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម។ ប្រការនេះមានសារសំខាន់ខ្លាំងណាស់។ តាមពិតទៅ នៅពេលដែលប្រជាជនចូលទៅក្នុងហាងលកើទំនិញនិងផ្សារទំនើប ពួកគេក៏ជ្រើសរើសទិសដៅដែលមានប្រយោជន៍នេះដែរ ព្រោះតម្លៃពាណិជ្ជកម្មទ្វេភាគីរបស់យើងពិតជាគួរអោយចាប់អារម្មណ៍ណាស់”។

“បេឡារុស្សអាចនឹងផ្គត់ផ្គង់សាច់គោមកកាន់ទីផ្សារវៀតណាមក្នុងពេលឆាប់ៗនេះ។ ផលប្រយោជន៍នៃភាគីទាំងពីរគឺសមស្រប ហើយយើងកំពុងសហការគ្នាយ៉ាងដិតដល់លើបញ្ហានេះ។ រីឯខ្លួនវិញ យើងខ្ញុំក៏ទិញជលផល អង្ករ និងផ្លែឈើពីវៀតណាមផងដែរ។ បេឡារុសបាននាំចូលពីវៀតណាម ច្រើនជាងការនាំចេញដែរ។ ប្រការនេះ បានបង្ហាញថាយើងនៅតែសក្តានុពលជាច្រើន”។

“គម្រោងផលិតរួមគ្នាមួយដែលយើងកំពុងពិចារណាគឺការផលិតត្រាក់ទ័រនៅប្រទេសវៀតណាម។ យើងបានចាប់ផ្តើមគម្រោងជាមួយនឹងខ្សែសង្វាក់ផលិតផលដែលមានកម្លាំង ៥០ សេះ។ ហើយនៅពេលអនាគត គម្រោងនេះអាចត្រូវបានពង្រីកដើម្បីរួមបញ្ចូលរាល់ម៉ូដែលនិងវ៉ារ្យ៉ង់ទាំងអស់ នៅក្នុងខ្សែសង្វាក់ផលិតផលត្រាក់ទ័ររបស់យើង”។

លោកអគ្គលេខាបក្ស តូ ឡឹម និងថ្នាក់ដឹកនាំនៃរដ្ឋសភាបេឡារុស្សបានឯកភាពនាំទំនាក់ទំនងទ្វេភាគីចូលទៅក្នុងដំណាក់កាលថ្មី ក្នុងយុគសម័យថ្មីនៃការអភិវឌ្ឍន៍។ រូបថត៖ Van Hieu/VOV

ដោយដកស្រង់រូបភាពរបស់លោកអគ្គលេខាបក្ស តូ ឡឹក មកទស្សនា និងស្វែងយល់ដោយផ្ទាល់អំពីសមត្ថភាពនៃឧស្សាហកម្មមេកានិចបេឡារុស្សនៅមណ្ឌលឧស្សាហកម្ម MTZ កម្មវិធីទូរទស្សន៍បានអធិប្បាយថា នេះនឹងក្លាយទៅជាវិស័យដ៏មានសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ គោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រួមទាំងការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មនិងមេកានិច ត្រូវបានពិភាក្សា និងដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួម បើកចេញសក្តានុពលដ៏ធំធេងសម្រាប់ការអនុវត្តគោលដៅនេះ ដូចដែលនាយករដ្ឋមន្ត្រីបេឡារុស្ស លោក Aleksandr Turchin បានបញ្ជាក់ក្នុងកម្មវិធីទូរទស្សន៍ "វៀតណាម-បេឡារុស៖ មិត្តភាពជំរុញការអភិវឌ្ឍសេដ្ឋកិច្ច"៖ "អ្នកជំនាញបេឡារុស្សប៉ាន់ប្រមាណថា នាបច្ចុប្បន្ន កម្រិតនៃការធ្វើមូលដ្ឋានីយកម្ម នៅក្នុងការដំឡើងត្រាក់ទ័រគឺ ៤៥% ។ មានន័យថា ជិតពាក់កណ្តាលនៃត្រាក់ទ័រនឹងត្រូវបានដំឡើងពីសមាសធាតុដែលផលិតនៅវៀតណាម។ មានន័យថា វានឹងក្លាយជាផលិតផលរួមរបស់ប្រទេសយើងទាំងពីរ ដោយបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារតំបន់”

ក្រៅពីកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនដែលបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើគ្រប់វិស័យដូចជា ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សុខាភិបាល ហិរញ្ញវត្ថុ នោះ កិច្ចសហប្រតិបត្តិការអន្តរតំបន់ និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងនៃប្រទេសទាំងពីរក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ។

នារសៀលថ្ងៃទី ១២ ឧសភា អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីបេឡារុស្ស Aleksandr Turchin បានទៅទស្សនារោងចក្រត្រាក់ទ័រ Minsk (MTZ)។ រូបថត៖ Van Hieu/VOV

ទោះបីជាមានភាពខុសប្លែកគ្នាផ្នែកភូមិសាស្រ្តក៏ដោយ ក៏កម្មវិធីទទួលស្គាល់ថា វៀតណាមនិងបេឡារុស្សនៅតែចែករំលែកប្រវត្តិសាស្ត្ររួម ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាណិតអាសូរគ្នាទៅវិញទៅមកក្នុងបុព្វហេតុតស៊ូរំដោះជាតិ។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់ និងជាកម្លាំងពលំដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ ផ្លាស់ប្តូរទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក ក្នុងដំណាក់កាលបច្ចុប្បន្ន។ កម្មវិធីបានសន្និដ្ឋានថា តាមរយៈដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម ការងារសំខាន់ៗជាច្រើនត្រូវបានអនុវត្តន៍ និងជើងមេឃកំពុងបើកទូលាយនៅខាងមុខ៕

TAG
VOV/VOVworld/វៀតណាម/បេឡារុស្ស/ចំណង​មិត្តភាព/ការអភិវឌ្ឍន៍/សេដ្ឋកិច្ច

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត