logo

វៀតណាមពិគ្រោះយោបល់លើសន្និសីទត្រួតពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

2026/3/12 | 09:00:31

(VOVWORLD) - ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែមីនា លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រធានដែលត្រូវបានតែងតាំងនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បានដឹកនាំការពិគ្រោះយោបល់ជាមួយបណ្ដាក្រុមនិងប្រទេសសមាជិក នៅភ្នាក់ងារអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស)។

លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត (នៅកណ្ដាល) ថ្លែងនៅក្នុងវគ្គពិគ្រោះយោបល់។ (រូបថត៖ Anh Hien/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត បានដឹកនាំជំនួបពិគ្រោះយោបល់ជាមួយប្រទេសសមាជិក NPT មកពីចលនាមិនចូលបក្សសម្ព័ន្ធ ក្រុមអឺរ៉ុបខាងកើត ក្រុមអឺរ៉ុបខាងលិច ក៏ដូចជាប្រទេសដទៃទៀត ព្រមទាំងធ្វើការពិគ្រោះយោបល់ទ្វេភាគីជាមួយប្រទេសចិន រុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងសហរដ្ឋអាមេរិកផងដែរ។

នៅក្នុងជំនួបទាំងនេះ តំណាងមកពីប្រទេសនិងអង្គការអន្តរជាតិនានា បានស្វាគមន៍ប្រទេសវៀតណាមដែលបានចូលកាន់តំណែងជាប្រធានសន្និសីទត្រួតពិនិត្យឡើងវិញ NPT ក្នុងឆ្នាំ ២០២៦ ជាពិសេសនៅក្នុងបរិបទដែលបរិយាកាសសន្តិសុខអន្តរជាតិមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ព្រមទាំងបញ្ជាក់ថា នឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រធាន ដើម្បីឆ្ពោះទៅរកលទ្ធផលជាក់ស្តែងនៅក្នុងសន្និសីទ។ ប្រទេសសមាជិកនានា ក៏បានបញ្ជាក់ជាថ្មីអំពីតម្លៃនៃសន្ធិសញ្ញា និងដំណើរការត្រួតពិនិត្យឡើងវិញ NPT ក្នុងការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕

TAG
VOV/VOVworld/វៀតណាម/ពិគ្រោះយោបល់/សន្ធិសញ្ញា​/មីនរីកសាយភាយ/អាវុធនុយក្លេអ៊ែរ/NPT

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត