logo

វៀតណាមពង្រឹងយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថល

2025/12/5 | 10:10:09

(VOVWORLD) - ពង្រឹងយន្តការការពារសិទ្ធិមនុស្សនៅក្នុងបរិយាកាសឌីជីថលគឺជាអាទិភាព ចម្បងរបស់វៀតណាមក្នុងយុគសម័យថ្មី។ សារនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលា វិទ្យាសាស្ត្រ “សិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល - ទ្រឹស្តីនិងការអនុវត្តជាក់ស្ដែង” ដែលបានបើកនាថ្ងៃទី ៥ ខែធ្នូ នៅខេត្ត Lao Cai។ 

រូបថតឧទាហរណ៍៖ VOV.VN
នេះគឺជាព្រឹត្តិការណ៍មួយនៅក្នុង ចំណោមសកម្មភាពឆ្ពោះទៅរកខួបលើកទី ៧៧ ទិវាសិទ្ធិមនុស្សពិភពលោក ដែល សម្របសម្រួលគ្នារៀបចំឡើងដោយការិយាល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងវិទ្យាស្ថានសិទ្ធិមនុស្ស បណ្ឌិត្យសភានយោបាយ ជាតិហូជីមិញ។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានពិភាក្សាអំពីក្រុមខ្លឹមសារដូចជា៖ “ភាពឯកជន និងការការពារទិន្នន័យផ្ទាល់ខ្លួន៖ ស្វ័យភាពទិន្នន័យ”; “សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិព័ត៌មាន៖ ការគ្រប់គ្រងវេទិកាឌីជីថល”; “សមភាពនិងការការពារក្រុមងាយ រងគ្រោះ៖ បច្ចេកវិទ្យាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”; “ការការពារ គ្រឹះមនោគមវិជ្ជារបស់បក្ស និងអធិបតេយ្យភាព
ឌីជីថលជាតិ”។ ប្រតិភូបានអះអាងថា ការធានាសិទ្ធិមនុស្សក្នុងយុគសម័យឌីជីថល លែងជាជម្រើសទៀតហើយ ប៉ុន្តែជាតម្រូវការសត្យានុម័ត ជាភារកិច្ចយុទ្ធសាស្ត្ររបស់បក្ស រដ្ឋ និងសង្គមទាំងមូល។ នេះមិនមែនជាការងាររបស់ផ្នែកច្បាប់ បច្ចេកវិទ្យា សន្តិសុខ ឬការគ្រប់គ្រងរដ្ឋតែមួយមុខនោះទេ ប៉ុន្តែទាមទារឲ្យមានការសម្របសម្រួលពហុវិស័យ អន្តរវិស័យ និងការចូលរួមយ៉ាងសកម្មពីសហគមន៍ធុរកិច្ច អង្គការសង្គម អ្នកវិទ្យាសាស្ត្រ និងប្រជាពលរដ្ឋម្នាក់ៗទៀតផង៕
TAG
VOV/VOVworld/វៀតណាម/ការពារ/សិទ្ធិមនុស្ស/ឌីជីថល

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត