logo

វៀតណាមព្រួយបារម្ភចំពោះការ​ដាក់ពន្ធបន្ថែមរបស់​អាមេរិក លើទំនិញរបស់ប្រទេស​នានា​ដែលផ្គត់ផ្គង់ប្រេងដល់គុយបា

2026/2/2 | 11:41:25
(VOVWORLD) - វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសេចក្តីសម្រេចចិត្តដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដកវិធានការឡោមព័ទ្ធ និងទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបាជាបន្ទាន់ ហើយបោះជំហានទៅមុខដោយការសន្ទនា និងកែលម្អទំនាក់ទំនងជាមួយគុយបា។
អ្នកនាំពាក្យក្រសួងការបរទេស  វៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ VGP

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ អំពីការដាក់ពន្ធបន្ថែមលើទំនិញរបស់ប្រទេសនានាដែលផ្គត់ផ្គង់ប្រេងដល់គុយបា អ្នកនាំពាក្យក្រសួងការបរទេស  វៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការថ្មីរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពន្ធបន្ថែមលើទំនិញរបស់ប្រទេសនានាដែលផ្គត់ផ្គង់ប្រេងដល់គុយបា ដោយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាជនគុយបា។ វៀតណាមបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះសេចក្តីសម្រេចចិត្តដែលមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័ត អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិកដកវិធានការឡោមព័ទ្ធ និងទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងគុយបាជាបន្ទាន់ ហើយបោះជំហានទៅមុខដោយការសន្ទនា និងកែលម្អទំនាក់ទំនងជាមួយគុយបា៕

TAG
VOV/VOVworld/វៀតណាម/ព្រួយបារម្ភ/​អាមេរិក/គុយបា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត