logo

វៀតណាមមានបំណងជំរុញយ៉ាងខ្លាំងក្លាភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា

2026/2/13 | 08:03:00

(VOVWORLD) - នាថ្ងៃទី១២ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហ្វាយជុង  បានទទួលជួបជាមួយ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោក ម៉ានីនឌើរ ស៊ីឌូ ក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសវៀតណាម។

លោក ឡេ ហ្វាយជុង រដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា (រូបថត៖TTXVN)

លោក ឡេ ហ្វាយជុង  បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងជំរុញយ៉ាងខ្លាំង ភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយកាណាដា ដោយសង្កត់ធ្ងន់លើគោលនយោបាយការបរទេសដ៏សកម្មនិងវិជ្ជមានរបស់កាណាដា និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមរបស់ប្រទេសទាំងពីរ ជាមូលដ្ឋាននិងលក្ខខណ្ឌអំណោយផលសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយមានគោលបំណងលើកកម្ពស់ទំនាក់ទំនងវៀតណាម-កាណាដា ឱ្យដល់កម្រិតថ្មីមួយក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិកាណាដា លោកម៉ានីនឌើរ ស៊ីឌូ បានអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងបានសម្តែងទំនុកចិត្តថា វៀតណាមនឹងទទួលបានជោគជ័យក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីជាក់ជាពុំខាន។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាលើវិធានការដើម្បីជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងកាណាដា-វៀតណាម; បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងវិស័យដូចជា៖ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ ជំនួយអភិវឌ្ឍន៍ផ្លូវការ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសក្តានុពលថ្មីៗ ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដឹកទ័រ ការគណនាកង់ទិច ការផ្លាស់ប្តូរថាមពលស្អាត ការអភិវឌ្ឍថាមពលកកើតឡើងវិញ ការអភិវឌ្ឍកសិកម្មបៃតង ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំរបស់វៀតណាមសម្រាប់ឆ្នាំ APEC ឆ្នាំ ២០២៧ និងពង្រឹងទំនាក់ទំនងរបស់ប្រទេសកាណាដាជាមួយអាស៊ាន៕

TAG
VOV/VOVworld/វៀតណាម/ជំរុញយ៉ាង/ភាពជាដៃគូ/គ្រប់ជ្រុងជ្រោយ/កាណាដា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត