logo

វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានគតិយុត្តពេញលេញដើម្បីអះអាងអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa ដោយសមស្របតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ

2020/4/23 | 11:52:07

(VOVWORLD) -  នាថ្ងៃទី ២៣ ខែមេសាឆ្នាំ ២០២០ នៅសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ក្នុងការឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានសុំជ្រាបអំពីប្រតិកម្មរបស់វៀតណាមចំពោះកំណត់ទូតរបស់ចិន ចុះថ្ងៃទី ១៧ មេសា ដែលផ្ញើទៅអង្គការសហប្រជាជាតិ ដោយលើកឡើងការទាមទារអធិប តេយ្យភាពរបស់ខ្លួននៅសមុទ្រខាងកើត អ្នកនាំពាក្យរងនៃក្រសួងការបរទេស វៀតណាម លោក Ngo Toan Thang បានអះអាងថា៖

 អ

ដូចដែលបានលើកឡើង នៅក្នុងសន្និសីទកាសែតនាថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នោះ ការដែលវៀតណាមផ្ញើលិខិតទៅអង្គការសហប្រជាជាតិ ដើម្បីបង្ហាញពីគោលជំហរនិងការ ពារសិទ្ធិរួមទាំងផលប្រយោជន៍ស្របច្បាប់ សមហេតុសមផលរបស់វៀត ណាម។ ចំពោះមុខការដែលចិនផ្សព្វ ផ្សាយនូវកំណត់ទូតមួយចំនួន ដោយលើកឡើងការទាមទារអធិបតេយ្យភាពមិនសមហេតុផល លើប្រជុំកោះ Hoang Sa និង Truong Sa គឺមិនសមស្របតាមច្បាប់អន្តរជាតិ ហើយរួមទាំងការទាមទារដែនសមុទ្រនៅសមុទ្រខាងកើត គឺដើរបញ្ច្រាសទៅនឹងបទ ប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS), នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ វៀតណាមបានផ្ញើកំណត់ទូតទៅឯអង្គការសហប្រជាជាតិ ដើម្បីបដិសេធរាល់ការទាមទារទាំងនេះ ដូចដែលបានលើកឡើងក្នុងឯកសារជាច្រើន ផ្ញើជូនទៅអង្គការសហប្រជាជាតិនិងទីភ្នាក់ងារដទៃទៀត។ ប្រទេស វៀតណាមក៏បានអះអាងជាច្រើនលើកច្រើនសារនូវគោលជំហររបស់ខ្លួនដោយបដិសេធនូវទស្សនៈខុសឆ្គងរបស់ចិន។

នាថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ វៀតណាមបានផ្សព្វផ្សាយនូវកំណត់ទូតដោយអះអាងគោលជំហររបស់ខ្លួនក្នុងបញ្ហាសមុទ្រខាងកើត ជាមួយប្រទេសពាក់ព័ន្ធដទៃទៀត។

វៀតណាមបានអះអាងម្តងហើយម្តងទៀតថា មានភ័ស្តុតាងប្រវត្តិសាស្ត្រគ្រប់គ្រាន់និងមូលដ្ឋានច្បាប់ពេញ លេញ ដើម្បីអះអាងពីអធិបតេយ្យភាពលើប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ដោយសមស្របតាម បទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រទេសឆ្នេរសមុទ្រមួយ វៀតណាមមានសិទ្ធិទទួលផលពីសមុទ្រនៅឯសមុទ្រខាងកើត ដែលបានកំណត់ដោយ UNCLOS។ ហេតុដូច្នេះ  រាល់ការទាមទារដែនសមុទ្រដែលដើរបញ្ច្រាសនឹង UNCLOS រំលោភលើអធិបតេយ្យភាពសិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការលើតំបន់ដែនសមុទ្ររបស់ វៀតណាមគឺត្រូវចាត់ទុកថាជាមោឃៈទាំងអស់៕

TAG
VOV/VOVworld/វៀតណាម/ភ័ស្តុតាង/ប្រវត្តិសាស្ត្រ/គ្រប់គ្រាន់/មូលដ្ឋាន/គតិយុត្ត/Hoang Sa/Truong Sa/បទប្បញ្ញត្តិ/អន្តរជាតិ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត