logo

វៀតណាមរួមចំណែកក្នុងការលើកកម្ពស់ដំណើរការសន្តិភាពនៅតំបន់ហ្គាហ្សា បង្កើនកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក

2026/1/23 | 05:17:00

(VOVWORLD) - នាថ្ងៃទី ២២ ខែមករា តាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គណៈប្រតិភូវៀតណាម ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់ សឺន បានចូលរួមពិធីចុះហត្ថលេខាលើធម្មនុញ្ញក្រុមប្រឹក្សាសន្តិភាពស្តីពីការបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដែលបានធ្វើឡើងនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

ឧបនាយករដ្ឋមន្ត្រី ប៊ូយ ថាញ់សឺន និងលោក នីកូឡៃ មឡាដិនូវ តំណាងជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិភាព និងជាអតីតបេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកមជ្ឈិមបូព៌ា (រូបថត៖ ក្រសួងការបរទេស)

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់ សឺន បានជួបពិភាក្សាជាមួយសមាជិកគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងនោះមានរដ្ឋមន្ត្រីការបរទេស ម៉ាកូ រូប៊ីអូ  រដ្ឋមន្ត្រីក្រសួងរតនាគារ ស្កុត ប៊ែសិន និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហូវ៉ាដ លូតនីក ។ លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅលើពិភពលោក ហើយត្រៀមខ្លួនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពក្នុងនាមជាសមាជិកស្ថាបនិក។ យោងតាមលោកឧបនាយករដ្ឋមន្ត្រី វៀតណាមសង្ឃឹមថានឹងសម្របសម្រួលជាមួយសមាជិកក្រុមប្រឹក្សាក្នុងពេលឆាប់ៗនេះ ក្នុងការអនុវត្តផែនការសន្តិភាពតំបន់ហ្គាហ្សា (ដោយអង្គការសហប្រជាជាតិអនុម័តនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥) ដោយហេតុនេះលើកកម្ពស់សន្តិភាពប្រកបដោយចីរភាពនៅមជ្ឈិមបូព៌ា។

នៅខាងភាគីសហរដ្ឋអាមេរិក រដ្ឋមន្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិ បតី ដូណាល់ ត្រាំ បានបញ្ជាក់ពីការកោតសរសើរនិងយល់ព្រមលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិកដល់កម្រិតកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាង ក្នុងនោះមានការសម្រេចបានកិច្ចព្រមព្រៀងស្តីពីការចរចាពន្ធគយទៅវិញទៅមក។ ក្នុងពេលជាមួយគ្នានេះ ស្វាគមន៍សមាជិកភាពរបស់វៀតណាមក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព៕

TAG
VOV/VOVworld/វៀតណាម/រួមចំណែក/លើកកម្ពស់/ដំណើរការ/សន្តិភាព/តំបន់ហ្គាហ្សា/កិច្ចសហប្រតិបត្តិការ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត